ពិធីបិទសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន”

0

បន្ទាយមានជ័យ៖
ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ឯកឧត្តម ឱម ច័ន្ទ តារ៉ា ជំនួយការអមទីស្ដីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាអង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីភាព ពិធីបិទសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលនយោបាយព័ត៌មាន”ជូនដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ មកពីខេត្តចំនួន៤ រួមមាន ៖ ខេត្ត បន្ទាយមានជ័យ ខេត្ត បាត់ ដំបង ប៉ៃលិន និងខេត្តឧត្តរមានជ័យ សរុបជាង ២០០ នាក់ ដែលធ្វើឡើង នៅ សាលប្រជុំ (ធំ)សាលា ខេត្តបន្ទាយ មាន ជ័យ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍នាឧកាសនោះថា ៖ ដើម្បីបង្កើនចំណេះដឹងបទពិសោធន៍ថ្មីៗបន្ថែមទៀតសំដៅលើកកម្ពស់ពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន សម្រាប់ការប្រា ស្រ័យទំនាក់ទំនង ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងមជ្ឈដ្ឋាននានាប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងសមធម៌ ដោយធ្វើការបំផុស រំលេចសមិទ្ធផលសម្រេចបានពិតៗ និងគោលការណ៍ផ្ដល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ជាពិសេសរំលេចនូវស្នាដៃដ៏ធំធេងជាមរតកប្រវត្តិសាស្ត្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន៤ចំណុចសំខាន់ៗ៖
១- ស្នាដៃប្រវត្តិសាស្ត្រ ផ្តើមចេញពីរណសិរ្សរួបរួមជាតិ ដើម្បីសង្គ្រោះជាតិ និងអាយុជីវិតប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ២- រណសិរ្ស ដើម្បីបញ្ចប់សង្គ្រាម ស្វែងរកដំណោះស្រាយនយោបាយរួមមួយនៃជម្លោះប្រដាប់ អាវុធនៅកម្ពុជា ឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ១៩៩១។ ៣- គោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ៤- ការអនុគ្រោះយោគយល់ សម្រាប់ជនតាំងខ្លួនជាអ្នក ភៀសខ្លួននយោបាយ ក្នុងការធ្វើមាតុភូមិនិវត្តន៍ និងការរួបរួមជាតិ ដើម្បីវឌ្ឍនភាពរួមក្នុងទិសដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមាន ជ័យ បានលើកឡើងថា ៖យោងតាមបទបង្ហាញរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានបញ្ជាក់យ៉ាងច្បាស់លាស់អំពីយុទ្ធសាស្ត្រ វិធីសាស្ត្រជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲបាននូវអភិបាលកិច្ចល្អនៃវិស័យព័ត៌មាននៅថ្នាក់ក្រោមជាតិ ដោយប្រើប្រាស់គ្រប់មធ្យោបាយចូលកៀកប្រជាពលរដ្ឋ ជាពិសេសត្រូវអនុវត្តវេទិកាសន្ទនាឆ្លើយឆ្លងរវាងមន្ត្រីព័ត៌មាន និងមន្ទីរវិស័យជំនាញជុំវិញខេត្ត ដើម្បីផ្ដល់ការយល់ដឹងជាសាធារណៈប្រកបដោយតម្លាភាព គណនេយ្យភាព និងភាពស័ក្ដិសិទ្ធិ ដើម្បីចូលរួមសម្រេចបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងកិច្ចថែរក្សាការពារសិទ្ធដ៏ធំធេង ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេស ដែលជាគោលជំហរដ៏មោះមុតរបស់រាជរដ្ឋាភិបាល។ដោយ៖ឃិន គន្ធា