តាកែវ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ លោក ឧត្តមសេនីយ៍ត្រី សេង មហា បានដាក់ចេញនូវបទបញ្ចាដ៏ម៉ឺងម៉ាត់បំផុតចំពោះកងកម្លាំងទាំងអស់ ត្រូវបង្កើនការចុះល្បាតចល័តតាមភូមិសាស្រ្តនានា ក្នុងភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ដើម្បីទប់ស្កាត់ បង្ការ បង្រ្កាបរាល់បទល្មើសនានា ក៏ដូចជាអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ។
ថ្លែងនៅក្នុងកិច្ចប្រជុំ ជួរបញ្ជាការប្រចាំសប្តាហ៍ទី២ ខែមីនា នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដាក់ចេញពង្រឹងលើការងារល្បាតចល័តនៅក្នុងភូមិសាស្ត្រទូទាំងខេត្ត ដើម្បីបង្ការ បង្រ្កាបរាល់បទល្មើស ជាពិសេស(ក្រុមក្មេងទំនើង) គឺត្រូវពង្រឹងទៅលើការងារសន្តិសុខសុវត្ថភាពជូនប្រជាពលរដ្ឋ ឱ្យខានតែបាន។
លោកមេបញ្ជាការ បានបន្ថែមថា បច្ចុប្បន្ននេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក៏មានលេខទូរស័ព្ទសម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ (២៤ម៉ោងលើ២៤ម៉ោង) ពីប្រជាពលរដ្ឋដែលមានបញ្ហាផ្សេងៗ អាចធ្វើការទំនាក់បាន តាមរយះលេខទូរស័ព្ទ៖
ទីបញ្ជាការ 088 606 5901
ក្រុងដូនកែវ 097 5635 777
ស្រុកទ្រាំង 097 762 8866
ស្រុកត្រាំកក់ 096 573 1969
ស្រុកគីរីវង់ 097 838 3396
ស្រុកកោះអណ្ដែត 099 575 558
ស្រុកបូរីជលសារ 097 762 7766
ស្រុកសំរោង 067 900 600
ស្រុកបាទី 097 762 8855
ស្រុកព្រៃកប្បាស 012 855 502
ស្រុក អង្គរបុរី 071 964 3344៕