ពិធីចុះអនុស្សរណៈយោកយល់(MOU)រវាងសាកលវិទ្យាល័យគីវឡុងខេត្តវិញឡុងសាធារណៈរដ្ឋសង្គមវៀតណាមនិងមន្ទីរអប់រំ យុវជននិងកីឡាខេត្តស្វាយរៀង

0

ខេត្តស្វាយរៀង៖លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២៣នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សារណៈយោកយល់(MOU)រវាងសាកលវិទ្យាល័យគីវឡុងខេត្តវិញឡុងសាធារណៈរដ្ឋសង្គមវៀតណាមនិងមន្ទីរអប់រំ យុវជននិងកីឡាខេត្តស្វាយរៀង។​ពិធីក៏ការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនិងមន្ត្រីមន្ទីរអប់រំយុវជននិងកីឡាខេត្តដែលពាក់ព័ន្ធប្រកបដោយភាពស្និតស្នាលបំផុត។​
ពីចុះអនុស្សរណៈ(mou)រវាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជាជាមួយសាកលវិទ្យាល័យ គីវ ឡុង ខេត្តវិញឡុង Cuu Long University (Mekong University) នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកសាស្រ្តាចារ្យ Lương Minh Cừ សសកលវិទ្យាធិការ សាកលវិទ្យាល័យគីវឡុង។
លោកអភិបាលរងខេត្តមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាកឯកឧត្ដមអភិបាលខេត្ត មកជូនដល់គណៈប្រតិភូសាកលវិទ្យាល័យគីវឡុង និងសូមថ្លែងអំណរគុណ ដល់ប្រតិភូសាកលវិទ្យាល័យគីវឡុង ដែលបានមកបំពេញទស្សនៈកិច្ច ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅក្និងខេត្តស្វាយរៀងនេះផងដែរ។ លើសពីនេះ ឯកឧត្ដម ក៏បានអរគុណដល់សាកលវិទ្យាល័យគីវឡុងដែលបានផ្ដល់អាហារូបករណ៍ឲ្ដល់សិស្សនិស្សិតក្នុងខេត្តស្វាយរៀងបានទៅសិក្សារៀនសូត្រនៅថ្នាក់មហាវិទ្យាល័យ៕គឹមសេង