ពិធីបិទសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលនយោបាយព័ត៌មាន” រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

0

ខេត្ត​សៀមរាប. នាព្រឹកថ្ងៃសុក្រ ទី១៧ខែមីនា ឆ្នាំ២០២៣ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រារពបិទសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលនយោបាយព័ត៌មាន”​បន្ទាប់ពីដំណើរការអស់រយះពេល ២ថ្ងៃក្រោមអធិបតីភាពបស់ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

នៅក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តម ផៃ ស៊ីផាន មានប្រសាសន៍ថា ផ្តើមចេញពីការដឹងគុណយ៉ាងអនេកចំពោះអគ្គស្ថាបនិកសន្តិភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍របស់រដ្ឋបាលខេត្តនីមួយៗក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ជាមួយកិត្យានុភាព និងឧត្តមភាព។ ជាមួយគ្នានោះ ការបញ្រ្ជាបព័ត៌មាននៃសមិទ្ធផលរឹង រួមមានហេដ្ឋារចនាសម្ព័ន្ធរួម និងផលប្រយោជន៍សួនតួក៏ត្រូវបានផ្តោតការយកចិត្តទុកដាក់។

ជាមួយគ្នាផងដែរ ឯកឧត្តម ផៃ ស៊ីផាន គូសបញ្ជាក់អំពីអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន ដែលបាន និងកំពុងជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ ដើម្បីបញ្ជ្រាប និងបំផុសព័ត៌មាននូវអភិបាលកិច្ចល្អ ដល់គ្រប់ស្រទាប់មហាជន តាមរយៈវេទិកាសន្ទនា និងឆ្លើយឆ្លងរវាងមន្ត្រីព័ត៌មានជាមួយនឹងមន្ទីរជំនាញគ្រប់វិស័យជុំវិញរដ្ឋបាលខេត្ត។

ឯកឧត្តម ផៃ ស៊ីផាន​សង្ឃឹមថាតាមរយះសិក្ខាសាលានេះ​សិក្ខាកាមយើង​នឹងយកចំណេះដឹងទៅអនុវត្តនៅតាមមូលដ្ថារបស់អោយទទួលបានជោគជ័យ​។​

គួរំលឹកថា សិក្ខាសាលាអស់រយះបេលពីថ្ងៃវាគ្មិន បានពន្យល់លម្អិតអំពីគោលបំណងនៃបដិវត្តព័ណ៌ ការចងក្រងបណ្តាញសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានដល់ថ្នាក់ក្រោមជាតិ ការប្រើប្រាស់បណ្តាញសារព័ត៌មាន និងចលកម្ម ព្រមទាំងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន នឹងធ្វើបទបង្ហាញស្តីពី “បច្ចេកទេសនៃការចាប់មុំ ឬជ្រុងក្នុងកិច្ចផលិតព័ត៌មាននាសម័យកាលយុទ្ធនាការ” នឹងពន្យល់អំពីភាពខុសគ្នារវាងដំណឹង និងព័ត៌មាន  អ្នកសារព័ត៌មានអាជីព និងអ្នកកាសែតវិជ្ជាជីវៈ អ្នកសារព័ត៌មានវិជ្ជាជីវៈ និងជំនាញឯកទេស ព័ត៌មានពិត និងព័ត៌មានប្រឌិត ឬព័ត៌មានក្លែងក្លាយ និងសង្រ្គាមព័ត៌មាន (សង្គ្រាមចិត្តសាស្ត្រ សង្រ្គាមស្លាបប៉ាកកា និងយុទ្ធសាស្ត្រព័ត៌មាន)ធ្វើបទបង្ហាញ ដែលផ្តោតសំខាន់លើ “នយោបាយព័ត៌មាន” ដោយភ្ជាប់ជាមួយនូវឧទាហរណ៍បច្ចុប្បន្នភាពមួយចំនួនផង។

សូមបញ្ជាក់ជូនថា សិក្ខាសាលារៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលប្រព្រឹត្តទៅនៅខេត្តសៀមរាបដោយមានការចូលរួមពីអភិបាលរងខេត្តទទួលបន្ទុកអ្នកនាំពាក្យ​ ប្រធានមន្ទីរជុំវិញរដ្ឋបាលខេត្ត ព្រមទាំងអភិបាលស្រុកទូទាំងខេត្តចំនួន៤គឺ
ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ​។​