អភិបាលស្រុកតាំងគោក សំណេះសំណាលជាមួយកីឡាការិនីសិស្សមធ្យមសិក្សាជំរើសស្រុកតាំងគោក និងធ្វើការប្រកួតដកស្រង់បច្ចេកទេសជាមួយវ័យចាស់ នៃមន្រ្តីស្រុកតាំងគោក

0

(ខេត្តកំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក សំណេះសំណាលជាមួយកីឡាការិនីសិស្សមធ្យមសិក្សាជំរើសស្រុកតាំងគោក និងធ្វើការប្រកួតដកស្រង់បច្ចេកទេសជាមួយវ័យចាស់ នៃមន្រ្តីស្រុកតាំងគោក ដើម្បីធ្វើការអបអរសាទរពិធីរំលឹកខួបទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបទី១១២ ក្រោមប្រធានបទ (ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល)។ ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក មន្រ្តីការិយាល័យចំណុះរដ្ឋបាលស្រុក កងកម្លាំង នាយកសាលា លោកគ្រូអ្នកគ្រូ កីឡាការិនីសិស្សមធ្យមសិក្សាជំរើសស្រុកតាំងគោក នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អស់លោកលោកស្រីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

លោក ហាក់ ម៉ុងហួត បានបញ្ជាក់ថាការបង្កើតឲ្យមានព្រឹត្តិការណ៍នេះគឺចង់លើកទឹកចិត្តដល់ស្រ្តី និងកីឡាការិនីសិស្សមធ្យមសិក្សាជំរើសស្រុក ដែលត្រៀមប្រកួតពានសិស្សមធ្យមសិក្សាជំរើសថ្នាក់ខេត្ត ម្យ៉ាងក៏បង្ហាញពីការត្រៀមខ្លួនការមកដល់នៃព្រឹត្តិការណ៌កីឡាស៊ីកេមលើកទី៣២ ចាប់ផ្តើមពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជាយើងជាម្ចាស់ផ្ទះ។ ម្យ៉ាងវិញទៀតលោកក៏ចង់ឲ្យអាជ្ញាធរមានការយកចិត្តលើស្រ្តីសមស្របនិងគោលការណ៌របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ដោយបានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធ នឹងការងារ និង អត្ថប្រយោជន៍របស់ស្ត្រី នៅតាមក្រសួង ស្ថាប័ន  អង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើន និង ប្រកបដោយគុណភាព ប្រសិទ្ធភាពការងារពីសំណាក់ស្ត្រី ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ម៉្យាងទៀត ស្ត្រីគឺជាឆ្អឹងខ្នង នៃកិច្ចអភិវឌ្ឍន៍សង្គមជាតិនិមួយៗ ដែលជាមាតាពិភពលោក ។

គួរបញ្ជាក់ផងដែរថា សម្រាប់ពិធីនេះដែរលោកអភិបាលស្រុកតាំគោកក៏បានឧត្ថមថវិការ ១,០០០,០០០ រៀល ដល់ក្រុមកីឡាការិនី និងគ្រូបង្វឹកផងដែរ៕