មន្ត្រីសាខាពន្ធដារខេត្តកំពង់ស្ពឺម្នាក់ ឈ្មោះ អ៊ូច លក្ខិណា កំពុងប្រព្រឹត្តអំពើពុករលួយតាមរយៈការកេងប្រវ័ញ្ចលើប្រាក់បន្ថែមនៃការបង់ពន្ធ

0

ខេត្តកំពង់ស្ពឺ៖ មន្ត្រីសាខាពន្ធដារខេត្តកំពង់ស្ពឺ ឈ្មោះ អ៊ូច លក្វិណា ត្រូវបានម្ចាស់ដេប៉ូប្រេងឥន្ធនៈមួយកន្លែងចោទប្រកាន់ថា បានប្រើល្បិចគៃបន្លំដោយយកប្រាក់បង់ពន្ធរបស់អាជីវករលើសពីច្បាប់កំណត់។

លោកស្រី ធឿង រចនា ម្ចាស់ដេប៉ូប្រេងឥន្ធនៈ មាន ឈ្មោះ ធឿង រចនា ស្ថិតនៅភូមិ តាកោង ឃុំ អមលាំង ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២០ខែ មីនា ឆ្នាំ ២០២៣ បានឲ្យដឹងថា កន្លងមករាប់ឆ្នាំមកហើយ មន្ត្រីសាខាពន្ធដារខេត្តកំពង់ស្ពឺ លោកស្រី អ៊ូច លក្ខិណា បានតម្រូវគាត់ឲ្យជាម្ចាស់សហគ្រាសដេប៉ូតេលា ស្ថិតនៅភូមិឃុំខាងលើឲ្យបង់ប្រាក់ពន្ធប្រ ចាំខែឲ្យមកលោកស្រី ក្នុងខែ តម្លៃ១៥មុឺនរៀល ជារៀងរាល់ខែ ពេលខ្លះតម្រូវឲ្យបង់ ចាប់ពី៣ ខែ ទៅ១ ឆ្នាំ មុន ក៏មានដែរ ដោយប្រាប់ម្ចាស់ដេប៉ូថា ផ្ញើតែលុយតាមការកំណត់ហ្នឹងមក ម្ចាស់មិនបាច់មកបង់ផ្ទាល់ក៏បានដែរ ។
យោងតាម អ្នកស្រី ធឿងរចនា បានបន្តទៀត ការប្រមូលពន្ធនិងបង់ពន្ធលើដេប៉ូប្រេងឥន្ទន:របស់គាត់នោះគឺតាមតែបបូរមាត់របស់ លោកស្រី អ៊ូច លក្ខិណា ជាមន្រ្តីសាខាពន្ធដារខេត្តកំពង់ស្ពឺតែប៉ុណ្ណោះ ដោយអ្នកស្រីពុំសូវយល់ពីច្បាប់ទម្លាប់ផងនោះ ពេលខ្លះគាត់បាន សុំចរចាក្នុងតម្លៃក្រោម ១៥ មុឺនរៀលដែរ ដោយ គាត់បានលើក ហេតុផលប្រាប់ថា ពេលខែខ្លះគាត់ក៏លក់ដូរដាច់គួរសមពេលខ្លះគាត់លក់មិនដាច់ក៏មានដែរ បានជាគាត់សុំចុះនោះ ក៏ប៉ុន្តែ លោកស្រី អ៊ូច លក្ខិណា ជាមន្ត្រីពន្ធដារ បានតបតាមប្រព័ន្ធតេឡេក្រាមបញ្ច្រាសមកវិញថា នេះជាច្បាប់រដ្ឋបានកំណត់មិនអាចចុះឡើងបាននោះទេ គឺតម្រូវឲ្យបង់ក្នុង១ ខែ ១៥ មុឺនរៀលជារៀងរាល់ខែ ដោយគាត់សង្ស័យមានការងឿងឆ្ងល់របៀបក្នុងការយកពន្ធ របស់មន្រ្តីពន្ធដារខាងលើនេះហាក់បីដូចជាមានបង្កប់នូវអំពើពុកលួយ រាប់ឆ្នាំមកហើយ ដែលកេងប្រវ័ញ្ចលុយកាក់បន្ថែម លើការបង់នោះ នាពេលថ្មីនេះគាត់់បានសួរនាំរកវិក្ក័យប័ត្រដែលគាត់បានបង់មាន៣ខែមុនឬ៦ខែមុននោះ ស្រាប់តែ លោក ស្រី អ៊ូច លក្ខិណា ជាមន្ត្រីពន្ធដារ ខាងលើ ហាក់បីដូចជាមានការដូរចរឹតសំដីសំដៅតាមប្រព័ន្ធតេឡេក្រាមនោះ មិនពិរោះពិសារដូចមុននោះទេ រួចបានណាត់ឲ្យអ្នកស្រីឡើងទៅជួបនៅ សាខាពន្ធដារខេត្តកំពង់ស្ពឺ ដើម្បីងាយស្រួល ប្រាប់ពីរការងឿងឆ្ងល់ដែលបានសួរនាំរកនោះ។

ប្រភពដដែលបានបន្តទៀតថានៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ រូបគាត់បានឡើងទៅជួប លោកស្រី អ៊ូច លក្ខិណា នៅសាខាពន្ធដារខេត្តដែលជាកន្លែងលោកធ្វើការនោះ ស្របពេលនោះដែរលោកស្រី អ៊ូចលក្ខិណា បានណែនាំប្រាប់ថា ឥឡូវនេះ ម្ចាស់សហគ្រាសនិមួយៗអាចបង់តាម អេបដោយខ្លួនឯងក៏បានដែរ ឲ្យតែចេះប្រើប្រាស់ក្នុងអេបនោះ គ្រាន់តែឮដូច្នេះ រូបគាត់មានការសប្បាយចិត្តយ៉ាងខ្លាំង ដោយគាត់ថាចេញពីរផ្ទះទៅគាត់គិតថា កំពង់រកវិធីសាស្រ្តអ្វីនោះទេដើម្បីឲ្យងាយស្រួលនោះ ម្យ៉ាងវិញទៀតកំពុងតែដាក់ការសង្ស័យផងដែរ ការឆ្លើយតបរបស់លោក ស្រី អ៊ូច លក្ខិណា ជាមន្ត្រីពន្ធដារនោះបាន លើក ឡើងថា អេបនេះភ្ជាប់នៅទូរសព្ទដៃលោកស្រគក៏បានដែរ ហើយបងស្រីបង់លុយតាមរយៈគាត់ដូចរាល់ដងទៅកុំឲ្យវាពិបាក ព្រោះការបង្កើតអេបនេះវារញ៉េរញ៉ៃណាស់ ដោយប្រើរយៈពេលកន្លះព្រឹកមិនព្រមព្រៀងគ្នា ដោយភាគីខាងម្ចាស់សហគ្រាស ចង់ឲ្យបង្កើតអេបនោះនៅក្នុងទូរសព្ទដៃរបស់គាត់ ហើយភាគីខាងមន្ត្រីពន្ធដារចង់បង្កើតនៅទូរសព្ទដៃគាត់ដែរកុំឲ្យម្ចាស់សហគ្រាសពិបាកហើយក៏បានទទួលផលប្រយោជន៍ដូចសព្វដងផងដែរនោះ ដោយធ្វើសុីមិនបាន ហើយលែងបានទទួលផលប្រយោជន៍បន្តទៀតនោះ បានប្រើពាក្យពេចន៍មិនសមរម្យគ្មានក្រមសីលធម៌ ក្នុងខ្លួន ភ្លេចគិតថាខ្លួនសព្វថ្ងៃស៊ីប្រាក់ខែរដ្ឋ បានដេញឲ្យគាត់ទៅបង្កើតអេបនោះ ដោយខ្លួនឯងទៅគាត់គ្មានពេលទំនេទេ? ស្របពេលនោះដែរដោយមានភាពរញ៉េរញ៉ៃហើយយូរផងនោះ ក៏មានបុរសម្នាក់ជាមន្ត្រីគំរូល្អបំរើការងារនៅទីនោះដែរបានដើរមកសួរនាំ រួចបង្កើតអេបឲ្យគាត់ដោយប្រើរយៈពេលមិនបាន២នាទីផងនោះ រួចបានប្រាប់ថា ឲ្យមើលយូរធូបបន្ថែមទៅ ចេះហើយ។
បន្ទាប់ពីបង្កើតអេបរួច ម្ចាស់សហគ្រាសបានរកឃើញការប្រព្រឹត្តអំពើពុករលួយ មន្ត្រី ឈ្មោះ លោកស្រី អ៊ូច លក្ខិណា ដែលបានគៃបន្លំយកលើប្រាក់បង់ពន្ធរាប់ឆ្នាំមកហើយ។ លោកស្រី ធឿង រចនា បានប្រាប់ថា តាមពិតទីតាំងលោកស្រី ត្រូវបង់ចូលរដ្ឋចាប់ពី៨ម៉ឺនទៅ១១ម៉ឺនតែប៉ណ្ណោះ មិនមែនបង់ដល់១៥ម៉ឺនរៀលក្នុងមួយខែដូចការទាមទាររបស់លោកស្រី អ៊ូច លក្ខិណា នោះឡើយ។លោកស្រីបន្តថា បន្ទាប់ពី លោកស្រី អ៊ូច លក្ខិណា ដោយដឹងខ្លួនថា ម្ចាស់ដេប៉ូប្រេងឥន្ទន: ខាងលើដឹងថា មានការជំរិតឬបង្គាប់ឲ្យបង់ប្រាក់ក្នុង១ខែ១៥មុឺនរាប់ឆ្នាំមកហើយនោះ បានលុបសារឆ្លើយឆ្លងនិងការបាញ់លុយឲ្យក្នុងប្រព័ន្ធតេឡេក្រាមអស់រលីងសូន្យឈឹង ។

ជំុវិញការចុះផ្សាយខាងលើនេះដែរអង្គភាពសារព័ត៌មានយើងបានសុំការបំភ្លឺពីរ លោកស្រី អ៊ូច លក្ខិណា តាមលេខទូរសព្ទលេខ 015 241 221 នៅវេលាម៉ោង៩.៣០នាទីត្រូវនិងថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣លោក ស្រីបានឲ្យអង្គភាពយើងដឹងថា ក្នុងរឿងនេះគាត់បានដឹងហើយ បើអ្នកសារព័ត៌មានចង់ដឹងឲ្យមកកន្លែងគាត់មក គាត់នឹងបំភ្លឺជូន។ពាក់ព័ន្ធករណីនេះលោក ប៉ែត ចក់ ប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺ យើងមិនអាចទាក់ទងសុំការបកស្រាយបានទេនៅល្ងាចថ្ងៃទី២០មីនាឆ្នាំ២០២៣នេះ៕