អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នងនៅឃុំរកាគយនៃស្រុកកងមាស

0

កំពង់ចាម : មានករណី អគ្គិភ័យ បាន ឆាបឆេះ ផ្ទះប្រជាពលរដ្ឋអស់បីខ្នង នៅក្នុងភូមិថ្មី (ក) ឃុំរកាគយ ស្រុកកងមាស សង្ស័យឆ្លងចរន្តអគិ្គសនី ខណៈ ម្ចាស់ផ្ទះទៅចំការបាត់ បេីតាមការបញ្ជាក់ ពីមន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មានករណីអគ្គីភ័យឆាបឆេះផ្ទះអស់ ៣ខ្នង នៅវេលា ម៉ោង៨ និង៣០នាទី នាថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៣ នេះ ។ ប្រភពដដែល បញ្ជាក់ថា ក្រោយពីអគ្គិភ័យបានឆាបឆេះអស់ ១ខ្នង របស់ផ្ទះឈ្មោះ ជា ឈាង ភេទប្រុស អាយុ ៨៣ឆ្នាំ រួចក៏រាលដាល ដល់ផ្ទះប្រជាពលរដ្ឋ ១ខ្នង ទៀត ប៉ុន្តែ សមត្ថកិច្ចបានជួយអន្តរាគមន៍ ពន្លត់ទាន់ពេលវេលា ។
ប្រភពពីសមត្ថកិច្ច បាន បញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះ ជំនាញបានប្រេីប្រាស់ឡានអស់ ០៥គ្រឿង និងទឹកអស់ ០៨ឡាន ទេីបអាចគ្រប់គ្រងស្ថានការណ៍ បាន ទាំងស្រុង ដោយមិនរាលដាលឆេះ ដល់ផ្ទះអ្នកជិតខាង ទៀតឡេីយ ។

តាមប្រភពបញ្ជាក់ទៀតថា នៅព្រឹក ហេតុការណ៍ នេះ ម្ចាស់ផ្ទះ បានទៅចំការ បាត់ ស្រាប់តែដល់ម៉ោង ៨និង៣០នាទី ថ្ងៃទី២១ ខែមីនា នេះ មានការឆ្លងចរន្តអគ្គិសនី បង្កឲ្យចេញជាអណ្តាតភ្លេីងឆាប់ឆេះ នៅលេីផ្ទះ ទេីបអ្នកជិតផ្អេីលឆោឡោហៅអ្នកជិតខាងជួយពន្លត់ និងរាយការណ៍ ទៅសមត្ថកិច្ច ស្រុកកងមាស ភ្លាមៗ ដេីម្បី ជួយអន្តរាគមន៍។សូមបញ្ជាក់ថា ក្នុងហេតុការណ៍ ខាងលើនេះ បានឆាបឆេះ ផ្ទះអស់ ៣ខ្នង ក្នុងនោះ មាន ១ខ្នង ត្រូវភ្លេីងឆាបឆេះអស់ គ្មានសល់ ។ ប៉ុន្តែ ពុំបង្កឲ្យមនុស្សរងរបួស ឬគ្រោះថ្នាក់ អ្វីឡេីយ ៕