ពិធីបើកសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ធំ

0

កំពង់ធំ÷ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញពិធីបើកសន្និបាតបូកសរុបលទ្ឋផលការរងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់រដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ-អង្គភាពនានាជុំវិញខេត្តបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ ធ្វើឲ្យមានការអភិវឌ្ឍ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងការប្រកបរបរប្រចាំថ្ងៃ។ ប្រទេសកម្ពុជាក្រោមការ ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ដែលសម្រេចបាននូវសមិទ្ធផលថ្មីៗជា ច្រើនជូនជាតិ និងប្រជាជន។

ឆ្លៀតក្នងឱកាសនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកពង់ធំ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណើរចាកចេញពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវធនធាន បច្ចេកទេស សម្ភារៈ ការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិជាមូលដ្ឋានក្នុងការ អនុវត្តការធ្វើប្រតិភូកម្មបន្ថែមទាំងមុខងារ និងធនធានកាន់តែច្រើនពីរាជរដ្ឋាភិបាល ជាលទ្ធផលគឺធ្វើឱ្យរដ្ឋបាលខេត្តក៏ដូចជា មន្ទីរ-អង្គភាពនានាកាន់តែមានប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដូចជាការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ឯកឧត្តម ងួន រតនៈ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបង្រ្កាប និងទប់ស្កាត់ការកាប់ទន្រ្ទានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប
។ អនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុក្រឹត្យ សេចក្ដីជូនដំណឹង (សជណ និងបទដ្ឋានគតិយុត្តទាំង ឡាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងការកែសម្រួលព្រំប្រទល់ដីពីតំបន់២មកតំបន់១ ការកាត់ឆ្កៀលដីតំបន់៣ មកតំបន់២ និងការប្រើប្រាស់ដីនៅតំបន់អភិរក្សសត្វខ្សឹប។ ជំរុញការចុះធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ៕