កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង ចាប់ខ្លួនបុរសជនជាតិឡាវ ២នាក់ និងដកហូតថ្នាំញៀន ១៣កញ្ចប់ធំ !

0

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យជនជាតិឡាវ ២ នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនចាប់ខ្លួន  ជាមួយវត្ថុតាងថ្នាំញៀន ១៣ កញ្ចប់ធំ កាលពីម៉ោង៧ និង៥នាទីថ្ងៃទី២៧ មីនា ២០២៣ នៅចំណុចស្ពានទី២  ស្ថិតក្នុងភូមិ អូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចបានឲ្យដឹងថា  ហេតុការណ៍ចាប់ខ្លួនខាងលើ  ជនសង្ស័យជនជាតិឡាវ២ នាក់ បានបើកបររថយន្តម៉ាកគា​ ពណ៌ខ្មៅ ពាក់ស្លាកលេខឡាវ ឆ្លងកាត់ច្រករបៀង ចូលមក ទឹកដីខ្មែរ ដោយមានការសង្ស័យ កម្លាំងនគរបាលប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ក៏ បានឃាត់សាកសួរ និងត្រួតពិនិត្យលិខិតឆ្លងដែនរួមទាំងរថយន្ត ហើយក៏បានប្រទះឃើញ ធុង ពណ៌បៃតងមួយច្នៃដាក់ស្កររងូ ( កាកស្ករ ) មួយកំណាត់លើ  និងបិទសន្ទះពីក្នុង ។

នៅក្នុងពេលនោះ កម្លាំងសមត្ថកិច្ច ក៏បានសម្រេចកាត់ធុង​ហើយបានឃើញកញ្ចប់ថ្នាំញៀន ដោយបង្កប់ជាមួយដីដីខ្សាច់ ១៣ កញ្ចប់ធំ អាចមានទម្ងន់ស្មើ ១៣ គីឡូក្រាម ។

សមសមត្ថកិច្ចបានឲ្យដឹងទៀតថា​ជន សង្ស័យជនតិឡាវទាំង២នាក់ ម្នាក់ឈ្មោះ កែវ គង់ មឿង ភេទប្រុស អាយុ ២៣ឆ្នាំ កើតនៅភូមិចមកែវ ស្រុកកៃសន ខេត្តសុវណ្ណខេត្ត និងម្នាក់ទៀត ឈ្មោះ ណុក សុវណ្ណសាម ភេទប្រុស អាយុ ២០ ឆ្នាំ កើតនៅភូមិណាសៃ ស្រុកហ្វឿងរាជធានីវៀងច័ន្ទ ប្រទេសឡាវ  ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង ២នាក់ ជាមួយនឹងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បញ្ជូមកកាន់ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង  ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីនៃច្បាប់៕ ដោយ៖ ឡុង សំបូរ