អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំង​ត្រៀម​រៀបចំសម្ពោធសមិទ្ធផល​ និងបើកការដ្ឋានសាងសង់ផ្លូវបេតុង ៣.០០០ ម៉ែត្រ

0

កំពង់ចាម​:​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ នេះ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដើម្បី​ត្រៀមរៀបចំសម្ពោធសមិទ្ធផលមួយចំនួន និងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៣.០០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

បើតាម លោក វ៉ា ចំរើន ក្រុមប្រឹក្សាឃុំដងក្តា បានប្រាប់ឲ្យដឹងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងអញ្ជើញ ជាគណៈអធិបតី នៅថ្ងៃទី១០ ខែមេសា ខាងមុខនេះ ដើម្បីសម្ពោធសមិទ្ធផលមួយចំនួន មានដូចជា អាគាររង់ចាំនៅមណ្ឌលសុខភាពដងក្តា , ផ្ទះគ្រូបង្រៀន , និងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៣.០០០ ម៉ែត្រ ដែលឆ្លងកាត់ភូមិសូទិចកើត សូទិចកណ្ដាល និងសូទិចលិច ស្ថិតនៅក្នុងឃុំដងក្តា ៕