វគ្គបណ្តុះបណ្តាលស្តីពី ការ​ផ្លាស់​ប្តូរ​ឥរិយាបថសង្គម និង​ការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ

ភ្នំពេញ៖ក្លឹបអ្នកកាសែតកម្ពុជា​ (ក.អ.ក) សហការជាមួយ ​គម្រោងអនាគតបៃតងកម្ពុជា នៅ​ថ្ងៃ​ទី២៩ ខែមីនា ឆ្នាំ​២០២៣នេះ​ បានរៀបចំ​វគ្គបណ្តុះបណ្តាលស្តីពី ការ​ផ្លាស់​ប្តូរ​ឥរិយាបថសង្គម និង​ការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ។
​វគ្គបណ្តុះបណ្តាលនេះរៀបចំធ្វើឡើងនៅកាំបូឌាយ៉ាណា ដែល​មាន​ការ​អញ្ជើញ​ចួល​រួម​ពី​​អ្នក​សារព័ត៌មាន​៤៣នាក់ មកពីស្ថាប័នផ្សេងៗគ្នា​ចំនួន៣៩។
វគ្គបណ្តុះបណ្តាលខាងលើនេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ដល់​អ្នក​សារព័ត៌មាន​បាន​ស្វែង​យល់​អំពី​គម្រោងអនាគតបៃតងកម្ពុជា លើការងារបរិស្ថាន ដើម្បីគាំទ្រដល់​ការ​អភិរក្សជីវចម្រុះ ការពារ​ព្រៃឈើ និង​ការ​គ្រប់​គ្រងធន​ធាន​ធម្មជាតិប្រកបដោយនិរន្តភាព។​ហើយយ៉្យាងទៀតចង់អោយប្រជាពលរដ្ឋរស់នៅទីប្រជុំជននឹងជនបទបញ្ឈប់ផ្លាស់ប្ដូឥរិយាបថសង្គម” ប្រធានបទបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ”រៀបចំដោយUSAIDសហការជាមួយក្លឹបអ្នកកាសែតកម្ពុជា៕គឹមសេង