សមត្ថកិច្ចខេត្តតាកែវឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កាលទី២៨ ខែមីនាឆ្នាំ ២០២៣ ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដោយមានការដឹកនាំបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា និង លោកវរៈសេនីយ៍ទោ សុខ សង្ហា ប្រធានការិយាល័យប្រយុទ្ធប្រឆាំងបង្ក្រាបការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញា ករណីជួញដូរប្រើប្រាស់គ្រឿងញៀន ០៤នាក់៖
១- ឈ្មោះ អួត អឿន ទីតាំងលក់ និងជក់នៅចំណុចភូមិច្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
២- ឈ្មោះ ញៀន សុវណ្ណដេត បម្រើការងារនៅខារ៉ាអូខេឌឺឃីង
៣- ឈ្មោះ ប្រាក់ វាសនា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅ ភូមិច្រេស សង្កាត់រកាក្នុង ក្រុងដូនកែវខេត្តតាកែវ.
៤- ឈ្មោះ ម៉ន សេង អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គប្រាសាទ ឃុំអង្គប្រាសាទ
ស្រុកគិរីវង់ ខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ ត្រូវបានកម្លាំងជំនាញប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវ បញ្ជូនទៅកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕