ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បណ្តាលឲ្យបុរសម្នាក់ស្លាប់ម្នាក់បួសរងប៉ះពាល់ក្រុង-ស្រុកមួយចំនួននៃខេត្តសៀមរាប

0

សៀមរាប៖ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះថា កាលទីល្ងាចថ្ងៃទី២៩ ខែមីនា នៅក្រុងសៀមរាប ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់រងគ្រោះប្រជាពលរដ្ឋនៅក្រុងសៀមរាបប្រមាណ៦គ្រួសារ មានរបើកដំបូលផ្ទះ ដោយឡែកនៅចំណុចស្ពានថ្មព្រះរាជដំណាក់

រងការខូចខាតបណ្ដាលឱ្យរលំបាក់របារលម្អតុបតែងភ្លើង របារលម្អតុបតែងភ្លើងកាត់ទទឹងផ្លូវ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្តាលឱ្យពលរដ្ឋស្លាប់ម្នាក់ និង រងរបួសម្នាក់ អ្នកស្លាប់មានឈ្មោះ ផេង ចន្ធូ ភេទប្រុស អាយុ ៤៤ឆ្នាំសញ្ជាតិខ្មែរ មុខរបរអាជីវករលក់មាសនៅលើធំថ្មី រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ២-ឈ្មោះ ជា ណារ៉ាត់ ភេទប្រុស អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(រងរបួស)និងខូចខាតម៉ូតូចំនួន ០២គ្រឿង)។ ទី២ របារលម្អតុបតែងភ្លើងស្ពានថ្មព្រះរាជដំណាក់ ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពុំមានផលប៉ះពាល់ដល់មនុស្សឡើយ ដោយគ្រាន់តែប៉ះពាល់ខូចខាតសម្ភារគ្រឿងបង្គុំតុបតែងភ្លើង។
លោកនាយករដ្ឋបាលបានបញ្ជាក់ថា តាមការណែនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបាន បានឱ្យក្រុមការងារសហការជាមួយរដ្ឋបាលក្រុង សាងសង់របារលម្អតុបតែងភ្លើងស្ពានថ្មព្រះរាជដំណាក់ឡើងវិញ ចំពោះតាមបណ្តាស្រុកដ៍ទៃទៀតនៃខេត្តសៀមរាបនោះមានរបើកដំបូលផ្ទះបន្តិចបន្ទួចនិងរដ្ឋបាលក្រុង ស្រុក បានចុះជួយដោះស្រាយរួចរាល់អស់ហើយ ៕ ដោយ K D