សត្វឆ្កែ ចំនួន០៤ក្បាលដែលម្ចាស់ទុកចោលនៅក្នុងរីស៊តចាស់មួយកន្លែងលើកោះដំឡូងត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះ

0

ក្រុងកោះរ៉ុង៖លោកឧកញ៉ា ទៀ វិចិត្រ​នាថ្ងៃទី០៧ខែ​មេសា ឆ្នាំ ២០២៣នេះក្រោយទទួលបានព័ត៏មានពី បណ្តាញ សង្គមពាក់ព័ន្ធសត្វឆ្កែចំនួន០៤ក្បាលដែលត្រូវម្ចាស់បោះបង់ចោលនៅក្នុងរីស៊តចាស់មួយកន្លែងស្ថិតនៅលើកោះដំឡូងអត់មាន អាហារ រូបរាងស្គមស្គាំង ។ដោយសារភាពអាណិតអាសូរលោកឧកញ៉ា បានបញ្ជូនអូប័រ ល្បឿន លឿន ក្រុមហ៊ុន GTVC រួមអាហារ និងក្រុមជំនាញសង្គ្រោះសត្វឆ្កែ ដើម្បីនាំយកសត្វឆ្កែទាំង០៤ក្បាល នោះចិញ្ចឹមថែរក្សា។

លោកឧកញ៉ា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ន សត្វឆ្កែ ទាំង៤ក្បាលនេះ ត្រូវបានក្រុមជំនាញ សង្គ្រោះសត្វឆ្កែ របស់លោកឧកញ៉ា ប្រើបច្ចេកទេសយកបានមកហើយ នឹងនាំយកចេញពីលើកោះនោះមក កាន់កន្លែងលោក ឧកញ៉ា ដោយលោក ឧកញ៉ាបានរៀបចំ ឲ្យមានក្រុមការងារមើលថែរក្សា និងចិញ្ជឹមឲ្យចំណី ល្អបំផុត។

គួរបញ្ជាក់ងដែរថាកោះដំឡូងជាកោះមួយស្ថិតនៅកណ្តាលលំហរសមុទ្រ នៅក្បែរកោះតាង ស្ថិតក្នុង សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុដែលមានចម្ងាយប្រមាណជាង៥០ គីឡូ ពីក្រុងព្រះសីហនុ៕

(នាគសមុទ្រ)