ភ្ញៀវទេសចរណ៏ជិត ៩០ម៉ឺននាក់មកលេងកម្សាន្តខេត្តព្រះសីហនុរយៈពេល០៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ២០២៣

0

ខេត្តព្រះសីហនុ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុមានចំនួន ៨៨៧ ៨៩៣នាក់ នេះបើយោងតាមរបាយការណ៏របស់ ក្រសួងទេសចរណ៏។

កំណើនភ្ញៀវទេសចរណ៍ដ៍ច្រើនលើសលុបនៅលើទឹកដីខេត្តព្រះសីហនុនាឧកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃ ណីជាខ្មែរឆ្នាំ២០២៣នេះបើតាមការសង្កេតមើលឃើញថានៅតាមដងផ្លូវសាធារណៈជាច្រើនត្រូវបានកកស្ទះចរាចរណ៍ជាអន្លើៗរីឯនៅតាមទីប្រជុំជនផ្សារឬតាមតំបន់កម្សាន្តផ្សេងៗកន្លែងណាក៍ដូចកន្លែងណាដែរសុទ្ឋសឹងមានភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករជាពីសេសគឺតំបន់ រង្វង់មួលព្រះថោងនាងនាគរូមនិងឆ្នេរសមុទ្រ។

មន្ត្រីមន្ទីរទេសចរណ៍បានបញ្ជាក់ថាកំណើនភ្ញៀវទេសចរណ៍នាពេលនេះមិនធា្លប់មានពីមុនមកនោះទេដោយក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំកម្មវិធីសង្រ្កាន្ត នៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់ គោល ដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញឲ្យភ្ញៀវ ទេសចរ និងប្រជាពលរដ្ឋ ដើរកម្សាន្តយ៉ាងច្រើនកុះករ។ ខេត្តបានបង្កើនទំហំ នៃការជួបជុំកម្សាន្តកម្មវិធីសង្រ្កាន្ត នៅតាមទីប្រជុំជនសំខាន់ៗ ដូចជាការបន្ថែមឡានទឹក សម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគុំតន្រ្តីជាដើម។

ទន្ទឹមនឹងនេះ សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវ និងបងប្អូនប្រជាពលរដ្ឋ មានតាំងពីពេលព្រឹករហូតដល់ យប់ ពិសេសការកម្សាន្តបាញ់ទឺក លាបម្សៅ និងចាក់ភ្លេងរាំលេងកម្សាន្ត។ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើន នៅតាមមូលដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅ ផ្សេងៗ ស្ទើរពេញ ១០០ភាគរយ។ ចំពោះវិស័យឯកជន បានសំដែងការរីករាយជាពន់ពេក ចំពោះចរន្តភ្ញៀវដ៏ ច្រើនលើសពីការរំពឹងទុក នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងបន្តមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការងើបឡើង វិញ  នៃវិស័យទេសចរណ៍ ខណៈដែលឆ្នាំ២០២៣ គឺជាឆ្នាំទស្សនាកម្ពុជា ៕

នាគសមុទ្រ