អគារកម្ពស់ជាច្រើនជាន់មួយកន្លែង​ត្រូវអគ្គីភ័យឆាបឆេះរកមួលហេតុមិនឃើញ

0

ខេត្តព្រះសីហនុ៖អណ្តាតភ្លើងបានចាប់ផ្តើមឆាបឆេះយ៉ាងសន្ធោសន្ធៅចំកណ្តាលបេះដូងអគារកម្ពស់ច្រើនជាន់មួយកន្លែង ដែលកំពុងដំណើរការសាងសង់ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ(តំបន់ផ្លូវអាឡាំងឌឺឡុង) ផ្លូវ ទៅវត្តអូរត្រេះរកមួលហេតុមិនឃើញ។អំណាចនៃអគ្គីភ័យបានឆាប់ឆេះអស់រយៈពេលប្រមាណជិត០៤ម៉ោងទើបក្រុមជួយសង្រ្គោះគ្រប់គ្រងស្ថានភាពបាន។ហេតុការនេះបានកើតឡើង នៅវេលាព្រលប់ថ្ងៃទី២៣ខែ មេសាឆ្នាំ​ ២០២៣។

គិតត្រឹមម៉ោងជិត៩យប់ថ្ងៃ២៣មេសា២០២៣នេះប្រតិបត្តិការពន្លត់អគ្គិភយ័កម្លាំងសមត្ថកិច្ចចំរុះព្យាយាម ពន្លត់ គ្រប់គ្រងបានហើយ មិនរាលដាលបន្តទៀតទេ។ប្រតិបត្តិការពន្លត់នេះដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ចូលរួមពីសមត្ថកិច្ចចំរុះ និងអន្តរាគមន៌ពីរថយន្ត ពន្លត់អគ្គិភយ័ មកពីនគរបាល កងរាជអាវុធហត្ថ អង្គភាពសង្គ្រោះ៧១១  អង្គភាពកំពង់ផែស្វយត័ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ(កងកេង) រួមនិងក្រុមសង្គ្រោះគ្រប់ផ្នែក ។ លោកសរ កក្កដា អភិបាល ក្រុងព្រះសីហនុ ឲ្យដឹងដែរថា ក្រៅពីរងការខូចខាត មិនមានមនុស្សរងគ្រោះថ្នាក់ដោយគ្រោះអគ្គិភយ័នេះទេ និង ថាអាគារដែលឆេះនេះជាអាគារកំពុងសាងសង់ ។

ទោះជាយ៉ាងនេះក្តី ភ្លាមៗសមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យកើតមានអគ្គិភយ័នេះនៅឡើយ រង់ចាំការស្រាវជ្រាវបន្ត។.

ជុំវិញបញ្ហារនេះថ្នាក់ដឹកនាំអជ្ញាធរខេត្តក៍បានធ្វើការផ្តាំផ្ញើរផងដែរទៅដល់ប្រជាពលរដ្ឋទូទៅសូមឲ្យមានការប្រុងប្រយត្ន័ខ្ពស់រាល់ការហេតុការផ្សេងៗដែលអាចបង្ករជាអគ្គីភ័យដើមជាសវាង ដូចនេះបន្តទៀត៕