អគ្គិភយ័ ឆេះបន្ទប់ខាងក្រោមអាគារឃ្វីនកូត្រូវបានសង្ស័យថាអាចបណ្តាលមកពីទុស្សេខ្សែរវភ្លើងឆ្លងចេញពីឆ្លងប្រពន្ធ័សឡា

0

ខេត្តព្រះសីហនុ៖ អគ្គិភយ័ដែលឆេះនៅបន្ទប់ខាងក្រោមអាគារឃ្វីនកូ ស្ថិតក្នុងភូមិលេខ ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ដែលគេសង្ស័យថាអាច បណ្តាលមកពីទុស្សេខ្សែរវភ្លើងឆ្លងចេញពីប្រពន្ធ័សឡានោះ ត្រូវបាន សមត្ថកិច្ចចំរុះ ផ្នែកពន្លត់អគ្គិភយ័ ពន្លត់បានទាំងស្រុងហើយ នៅម៉ោងជិត១០កន្លះព្រឹកថ្ងៃ០៤ឧសភា២០២៣ ក្រោយឆាបឆេះរយៈពេលប្រហែលជិតកន្លះម៉ោង។ប៉ុន្តែរសំណាងល្អក្នុងហេតុការនេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។

ទាក់ទឹនទៅនិងហេតុអគ្គីភ័យនេះសមត្ថកិច្ចបញ្ជាក់ថាអគ្គីភ័យនេះដំបូងមានអណ្តាតភ្លើងឆាបឆេះចេញពីដំបូលនៃបន្ទប់ខាងក្រោមអាគារឃ្វីនកូរូចហើយបានឆាបឆេះយ៉ាងខ្លាំងភ្លាមៗបណ្តាលឲ្យអណ្តាតភ្លើងរាលដាលយ៉ាងរហស័បំផុតឆ្លងទៅបន្ទប់ផ្សេងៗមួយចំនួនទៀត ក្នុងនោះក៏បានរាលដាលដល់ ដំបូលអគាកាស៊ីណូងដែរ ប៉ុន្តែរត្រូវ បានសមត្ថកិច្ចចំរុះផ្នែកពន្លត់អគ្គិភយ័ពន្លត់ទាន់ពេលវេលា។

ក្នុងនោះមានរថយន្ដពន្លត់អគ្គីភ័យរបស់ស្នង កាដ្ឋាន ប៉ូលីសខេត្ត និងរថយន្ដពន្លត់អគ្គីភ័យរបស់អង្គភាពកំពង់ផៃស្វយ័ត រថយន្តពន្លត់អគ្គីភ័យ កងរាជ អាវុធ ហត្ថ ខេត្ត.ក្រុងព្រះសីហនុ សរុបទាំងអស់ ប្រមាណជិត១០គ្រឿង៕

នាគសមុទ្រ