ឯកឧត្ដម នួន សាន អនុប្រធានទី២ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំតាលាស់ និង ឯកឧត្ដម អុិត សុធា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំតាលាស់ នាំយកបច្ច័យចូលរួមបុណ្យវិសាបូជា តាមវត្តទាំង៥ និងសាលាបុណ្យមួយកន្លែងក្នុងឃុំតាលាស់

0

បាត់ដំបង: នៅព្រឹកថ្ងៃព្រហស្បតិ៍១៥កើត ខែវិសាខ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣  ឯកឧត្តម ទេស រដ្ឋមន្រ្តីនិងឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ជាគណ:ពង្រឹងស្រុកមោងឫស្សី ក្រុមការងារចុះជួយឃុំតាលាស់ ឯកឧត្ដម នួន សាន អនុប្រធានទី២ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំតាលាស់ និង ឯកឧត្ដម អុិត សុធា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំតាលាស់ រួមទាំងអាជ្ញាធរមូលដ្ឋានបាននាំយកបច្ច័យចូលរួមបុណ្យវិសាខ បូជា តាមវត្តទាំង៥ និងសាលាបុណ្យមួយកន្លែងស្ថិតនៅក្នុងឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងបន្តចុះពិនិត្យសមិទ្ធផលផ្សេងៗនៅក្នុងឃុំនិងធ្វើការដោះស្រាយនៅសូមណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ។

បច្ច័យចូលរួមបុណ្យវិសាខ បូជា តាមវត្តទាំង៥ និងសាលា បុណ្យមួយកន្លែងស្ថិតនៅក្នុងឃុំតាលាស់រួមមាន៖
១-វត្តមជ្ឈិមារាមហៅ(វត្តត្រស់), ២-វត្តសុវណ្ណភូមិ ហៅ(វត្តតាលាស់ថ្មី), ៣-វត្តកោះកែវ ហៅ (វត្តតាលាស់ចាស់),៤-វត្តនទី  រតនារាមហៅ (វត្តម៉ាណោក), ៥-វត្តពូវ័នសទ្ធារាមហៅ (វត្តចម្រើនសួស្ដី),៦-សាលាបុណ្យទេពទូលអង្គ (ទួលសាករ)
ដោយក្នុង១វត្តៗទទួលបានបច្ច័យ ៦០០,០០០៛ ។

បន្ទាប់ពីបានប្រារព្ធពិធីធ្វើតាមលំដាប់លំដោយតាមបែបប្រពៃ ណីព្រះពុទ្ធសាសនារួចមក ឯកឧត្ដម នួន សានបញ្ជាក់ ឱ្យដឹងថាៈពិធីបុណ្យវិសាខបូជា ប្រារព្ធធ្វើឡើង គឺដើម្បីគោរព រំឭកនឹកគុណ ដល់សម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម ដែលព្រះអង្គទ្រង់ប្រសូត្រ បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលបរិនិព្វាន គឺនៅចំថ្ងៃ ១៥កើត ខែពេញបូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែវិសាខ ។

ឯកឧត្ដម អុិត សុធា អនុប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះជួយឃុំតាលាស់ បានមានប្រសាសន៍ថាៈការអភិវឌ្ឍគ្រប់វិស័យ មានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធិសេរីភាពជាដើមទាំងនេះក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទើបមានការអភិវឌ្ឍ ដូចសព្វថ្ងៃ ដែលធ្វើឱ្បប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យសាសនា នានាពិសេសពិធីបុណ្យវិសាខបូជាដ៏ធំសម្បើមនេះ វាខុសពីសម័យសង្គ្រាមគ្មានអ្វីសោះសូម្បីតែផ្លូវដើរ ជាពិសេសនៅតាមវត្តអារាម គឺបានត្រឹមសម្ងំក្នុងវត្ត គេចពីការទម្លាក់គ្រាប់បែក និងការកាប់ សម្លាប់ ដូចសម័យលន់ នល់ ជាពិសេសសម័យ ប៉ុល ពត ប្រល័យពូជសាសន៍ឯងនិងបំផ្លាញខ្ទេចខ្ទីគ្មានសល់នាសម័យ នោះកុំថាឡើយធ្វើបុណ្យពិធីសាសនា សូម្បីអាហារខ្លួនឯង ក៏គ្មានសិទ្ធិហូបដែរ គឺជាសម័យយង់ឃ្នង នៃស្រមោលខ្មៅនាអតីតកាល ដែលពលរដ្ឋខ្មែរគ្រប់រូប ចងចាំ ស្អប់ខ្ពើម ឈឺចាប់គ្មានថ្ងៃបំភ្លេច និងសូមប្រាថ្នា ទោះបីកើតជាតិណាៗ កុំឡើយជួបសម័យកាលនោះ តែសុំប្រាថ្នារស់ក្នុងសម័យសន្តិភាព និង ការអភិវឌ្ឍក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនិង ជាប្រធានគណបក្សប្រជាជនកម្ពុជា។ ជាពិសេសគុណបំណាច់មិនអាចបំភ្លេចបានគឺសម្តេចតេជោបានស្វះស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដោយមិនប្រកាន់ពូជ
សាសន៍និងនិន្នាការនយោបាយឡើយ។ កត្តាសំខាន់ថ្មីៗនេះក្រោមការដឹកនាំរបស់សម្តេចតេជោគឺបានរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានយ៉ាងរលូន សរបញ្ជាក់អោយឃើញថាៈកម្ពុជាបានបង្ហាញអន្តរជាតិថាកម្ពុជាធ្វើបានដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ មានប្រមុខដឹកនាំដ៏ឈ្លាសវៃ

ឯកឧត្ដម នួន សានអនុប្រធានទីពីរក្រុមការ ងាររាជរដ្ឋាភិបាលចុះជួយឃុំតាលាស់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសន្តិភា ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និង អោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យវិសាខបូជា និង ពិធីបុណ្យសាសនាជាច្រើនទៀត ជាបន្តលើទឹកដីកម្ពុជា និង ចូលរួមថែទាំសុខភាពអោយបានល្អ បង្កើនមុខរបរប្រចាំថ្ងៃ សូមគោរពចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅអោយខិតខំរៀនសូត្រ និងសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខឲ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាធានាបានសុខសន្តិភាពនិងបន្តការអភិវឌ្ឍអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀតទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ។