កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជួនជនសង្ស័យចំនួន១៩នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរគ្រឿងញៀន

0

ខេត្តព្រះសីហនុ៖  លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានឱ្យដឹងថានារសៀលថ្ងៃទី០៥ខែឧសភា ឆ្នាំ ២០២៣នេះ ជនសង្ស័យចំនួន១៩នាក់ ស្រីចំនួន ០៣ នាក់រួមនិងវត្ថុតាង(គ្រឿងញៀន) ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ព្រះសីហនុ ផ្តន្ទា ទោស ពាក់ព័ន្ធបទ ល្មើស ជួញ ដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។

ជនសង្ស័យរួមមាន៖ទី០១.ឈ្មោះ វង់ បូរី ភេទប្រុស (ភេទទី៣) អាយុ២៦ឆ្នាំ ទីលំនៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី០២.ឈ្មោះ ធន ប៊ុនថៃ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ទី០៣ឈ្មោះ ង៉ែត ខែម ហៅតាចាន់ ភេទប្រុស កើតឆ្នាំ១៩៥៥ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ភូមិរាលស្បូវ ឃុំកែប ស្រុកកំពត ខេត្តកំពត ទីលំនៅបច្ចុប្បន្នក្រុម១៧ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុ។ទី០៤.ឈ្មោះ ស៊ូ កៅលិ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្រុម ១ ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ ។

ទី០៥.ឈ្មោះ គង់ សុភី ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅក្រុម១ ភូមិ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី០៦.ឈ្មោះជឿន ភារៈ ភេទប្រុស អាយុ ២២ ឆ្នាំ  ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ ស្នាក់នៅក្រុម ១ ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី០៧.ឈ្មោះសួន សុខនី  ភេទប្រុស  អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្រុម១ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ ។ទី០៨.ឈ្មោះអាវ សារ៉ាត់ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅ  ភូមិ ពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់  ខេត្តព្រះសីហនុ ។ទី០៩.ឈ្មោះសេង រ៉ុង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ ស្នាក់នៅ  ភូមិ១ សង្កាត់ ១ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។

ទី១០.ឈ្មោះផៃ លីស ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១  ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ ។ទី១១-ឈ្មោះអ៊ា គឹមស៊ាង ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម ១ ភូមិ3 សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ទី១២.ឈ្មោះ កូប សើនី ភេទប្រុស អាយុ៣៨ ឆ្នាំ  ជនជាតិខ្មែរអីស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១ ភូមិ ៣ សង្កាត់ ៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី១៣.ឈ្មោះហ្វៀង យិនឡុក ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងភ្លើងស្នាក់នៅ ក្រុម១ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ទី១៤.ឈ្មោះហឹម រ៉ង ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាសស្អាប ស្នាក់នៅមិនពិតប្រាកដ។ទី១៥.ឈ្មោះឈន ភួងវីតា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅ  បន្ទប់ជួល ភូមិ0២ សង្កាត់ ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។ ទី១៦.ឈ្មោះឈុំ ល័ក្ខ ភេទស្រី អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ស្នាក់នៅក្រុម១ ភូមិ ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ទី១៧.ឈ្មោះម៉ែន រីណា ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ស្នាក់នៅក្រុម១ ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី១៨.ឈ្មោះភីម ភ័ក្រ ភេទប្រុស អាយុ ៣២ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅក្នុងការដ្ឋាន ភូមិ ៥ សង្កាត់0៤ក្រុងពញរះសីហនុ ខេត្តព្រះសីហនុ។ទី១៩-ឈ្មោះ ម៉ាន  តូ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅភូមិ៥ សង្កាត់៤ក្រុង ព្រះសីហនុ  ខេត្តព្រះ សីហនុ៕

នាគសមុទ្រ