លោកអភិបាលស្រុកកំពង់ត្រាច ចូលរួមដាំគ្រាប់ត្នោត នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា – វៀតណាម

0

កំពត: ថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ ២០ ២៣កន្លងទៅនេះ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងលោក ជួន សារ៉ា នាយខណ្ឌរដ្ឋ បាលព្រៃឈើកំពត អមដំណើរដោយលោកអភិបាលរងស្រុក លោកនាយករងរដ្ឋបាលស្រុក មន្ត្រីរដ្ឋបាលព្រៃឈើ លោក លោកស្រីប្រធាន អនុប្រធាន មន្រ្តីការិយាល័យ អង្គភាពជុំវិញស្រុក កម្លាំងនគរបាលស្រុក កងរាជអាវុធហត្ថស្រុក សឹករងស្រុក កម្លាំងបញ្ជាការវរ:ការពារព្រំដែនគោកលេខ២ កម្លាំងបញ្ជាការវរៈ៦០១ នគរបាលការពារព្រំដែន អាជ្ញាធរភូមិ ឃុំឬស្សីស្រុកខាងកើត និងឃុំឬស្សីស្រុកខាងលិច យុវជនសសយក និងយុវជនស្រលាញ់សន្តិភាពសរុបប្រមាណ១០០នាក់ បានចូលរួមដាំគ្រាប់ត្នោត នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា – វៀតណាម ស្ថិតក្នុងចំណុចភូមិសាស្ត្រភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត និងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច តាមសង្ខាងផ្លូវក្រវ៉ាត់ព្រំដែនប្រវែង៨០០ម៉ែត្រ ដោយប្រើប្រាស់គ្រាប់ត្នោត ប្រមាណ៧,៥០០គ្រប់ ដើម្បីតំណាងជាតិខ្មែរនិងជាប្រយោជន៍សាធារណៈ។