លោកឧកញ៉ា ទៀ វិចិត្រ ជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយ អតីតអ្នកគាំទ្រគណបក្សភ្លើងទៀនចំនួនជាង១០០នាក់

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ .លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុនាព្រឹកថ្ងៃទី០៩ខែ ឧសភាឆ្នាំ ២០២៣នេះបានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋ ជាងមួយរយនាក់ នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ( អតីតអ្នកគាំទ្រគណបក្សភ្លើងទៀន) ។

លោក ស៊ូ សាវ៉ាត តំណាងប្រជាពលរដ្ឋ មានប្រសាសន៍ឲ្យដឹងថា ប្រជាពលរដ្ឋជាងមួយរយនាក់នេះ រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាអតីតអ្នកគាំទ្រគណបក្សភ្លើងទៀនជាមួយរូបលោក ហើយ បច្ចុប្បន្នបានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយចង់ជួបលោកឧកញ៉ា ទៀ វិចិត្រ ដែល មហាជន លើកសរសើរពីការងារមនុស្សធម៌របស់លោកឧកញ៉ាក្នុងការងារសង្គមកន្លងមក ដើម្បីបានសម្តែង នូវមនោសញ្ចេតនារីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា ទៀ វិចិត្រ សម្រាប់ការ ងារមនុស្សធម៌។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាន៌ថា ការជួបជុំគ្នានិងពិសារអាហារសាមគ្គីជាមួយគ្នាពេលនេះ បាន មកដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាព មានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានលះ បង់បូជា ជីវិត កម្លាំងកាយចិត្ត ស្វែងរកសន្តិភាព រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ជាពិសេសបាន បន្ត និងបេ្តជ្ញាការពារសុខសន្តិភាពជូនជាតិមាតុភូមិ៕

នាគសមុទ្រ