អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ  ចំណាន បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៣ ម៉ឺនដុល្លារដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនROYAL GROUP KOH RONG DEVELOPMENT COMPANY LTD និងលោកជំទាវ ម៉ៅ ចំណាននារសៀល ថ្ងៃទី១០ខែឧសភាឆ្នាំ២០២៣នេះបាននាំយក  ថវិកាចំនួន ៣០,០០០ ដុល្លារអាមេរិឧបត្ថម្ភជួនសាខាកាកបាទក្រហមខេត្តព្រះសីហនុដើម្បីចូលរួមអបអរសាទរនៅក្នុងឱកាសខួបលើកទី ១៦០ទិវាពិភពលោក កាក បាទ ក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣រួមចំណែកលើកិច្ចការមនុស្ស ធម៏ ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍ ។

នាឱកាសនោះ លោក គួច ចំរើនប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបាន មានប្រសា សន៍ថ្លែងអំណរអគុណ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សប្បុរ សជន ទាំងអស់ ដែលបានបរិច្ចាគថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលកំពុងត្រូវ ការចាំបាច់។សកម្មភាពនេះបានឆ្លុះបញ្ចាំអោយឃើញថាគឺជាការចូលរួមចំណែកយ៉ាងសកម្មជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ជួបការលំបាក និង បញ្ហារ ប្រឈមផ្សេងៗនៅក្នុងខេត្តព្រះសីហនុ៕

នាគសមុទ្រ