លោកឧកញ៉ា ទៀ វិចិត្រនាំយកថវិកា ចំនួន ២០,០០០ ដុល្លា ឧបត្ថម្ភសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោក​ជំទាវ នារសៀលថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៣នេះ បាននាំយកថវិកា ចំនួន ២០,០០០ ដុល្លាអាមេរិក (ពីរម៉ឺនដុល្លា អាមេរិក) ឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម”ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

នាឱកាសនោះ លោក គួច ចំរើនប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបាន មានប្រសា សន៍ថ្លែងអំណរអគុណ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សប្បុរ សជន ទាំងអស់ ដែលបានបរិច្ចាគថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រួមចំណែកធ្វើ ការងា រមនុស្សធម៏ ជួយដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាកដែលកំពុងត្រូវកាជំនួយ៕

នាគសមុទ្រ