អភិបាលខេត្តកំពង់ចាម អះអាងថា បញ្ហា គ្រោះថ្នាក់ ចរាចរ នៅ តែ ជា ក្តី កង្វល់ របស់ យើង ទាំង អស់ គ្នា ដែល ត្រូវ មាន ការ ប្រុងប្រយ័ត្ន ខ្ពស់

0

កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា បញ្ហា គ្រោះថ្នាក់ ចរាចរ នៅ តែ ជា ក្តី កង្វល់ របស់ យើង ទាំង អស់ គ្នា ខណៈ ករណី គ្រោះថ្នាក់ ចរាចរ កេីតឡេីង ចំនួន ១៨លើក កេីនជាង ខែ មុន ចំនួន ២លើក បណ្ដាល ឱ្យ ស្លាប់ ប្រជាពលរដ្ឋ ចំនួន ៣នាក់ និង រងរបួស ចំនួន ២៥នាក់ កេីន ជាង ខែ មុន ចំនួន ៧នាក់ ហើយ កត្តា ដែល បណ្ដាល ឱ្យ មាន ករណី គ្រោះថ្នាក់ ចរាចរ កេីតឡេីង ជា បន្តបន្ទាប់ នេះ គឺ មក ពី ការ ធ្វេសប្រហែស របស់ អ្នក ប្រេីប្រាស់ យានយន្ត និង ការ បេីកបរ ដោយ មិន ប្រកាន់ ស្តាំ ជាដើម ដែល ទាមទារ ត្រូវ ឱ្យ មាន ការ ប្រុងប្រយ័ត្ន ខ្ពស់ ។ ការ ថ្លែង បែប នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ ។

ក្នុង កិច្ច ប្រជុំ នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើក ឡើង ថា បទល្មើស ព្រហ្មទណ្ឌ ក្នុង ខែ ទៅ នេះ កេីតឡេីង ចំនួន ៤លើក កេីន ជាង ខែ មុន ចំនួន ២លើក ក្នុង នោះ មាន ករណី រំលោភ សេពសន្ថវៈ ករណី ចោរកម្ម ករណី ឆក់ និង ករណី អំពើ ហិង្សា ដែល សមត្ថកិច្ច បង្ក្រាប បាន ទាំង ៤ករណី ពាក់ព័ន្ធ នឹង ការ បង្ក្រាប បទល្មើស គ្រឿងញៀន មាន ចំនួន ២៤ករណី កេីនជាង ខែ មុន ១ករណី ក្នុង នោះ អាជ្ញាធរ បាន ធ្វើ ការ ផ្សព្វផ្សាយ អំពី ផល ប៉ះពាល់ នៃ គ្រឿងញៀន ហើយ ក៏ បាន ឧបត្ថម្ភ ថវិកា ដល់ កងកម្លាំង សមត្ថកិច្ច ដែល បាន បង្ក្រាប ក្នុង ១ករណី ចំនួន ១លានរៀល ផងដែរ ដែល គោលការណ៍ ឧបត្ថម្ភ នេះ យើង នៅ តែ បន្ត ទៅ មុខ ទៀត ដើម្បី លេីក ទឹកចិត្ត ដល់ កងកម្លាំង ឱ្យ បន្ត ការ ខិតខំ បង្ក្រាប បទល្មើស គ្រឿងញៀន ឱ្យ មាន ប្រសិទ្ធភាព ខ្ពស់ ខណៈ ដែល គោលដៅ ឈ្មោះ មុខសញ្ញា ទាំងអស់ មាន នៅ ក្នុង ដៃ របស់ សមត្ថកិច្ច យេីង ហើយ ទាំង មុខសញ្ញា ឈ្មោះ ក្នុង ដីកា របស់ តុលាការ និង មុខសញ្ញា ស្ថិត ក្នុង ការ តាមដាន ផងដែរ ។

ពាក់ព័ន្ធ នឹង បញ្ហា ល្បែង ស៊ីសង ក្នុង ខែ នេះ យើង បង្ក្រាប បាន ចំនួន ៥ករណី កេីន ជាង ខែ មុន ចំនួន ២ករណី ក្នុង នោះ ជល់ មាន់ ២ករណី លេងបៀរ ១ករណី និង ចាក់ អាប៉ោង ចំនួន ២ករណី ទោះជា យ៉ាងណា យេីង ត្រូវ ខិតខំ បន្ថែម ទៀត ដើម្បី ភូមិ -ឃុំ មាន សុវត្ថិភាព ប្រជាពលរដ្ឋ រស់នៅ បាន សេចក្ដី សុខ ដូច្នេះ ទាមទារ ធ្វេីយ៉ាងណា ឱ្យ សមត្ថកិច្ច យេីង ដេីរ លឿន ជាង សភាពការណ៍ ពោលគឺ គ្រប់គ្រង សភាពការណ៍ បាន ទាន់ពេលវេលា និង មាន ប្រសិទ្ធភាព ផងដែរ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-បញ្ហាផ្សេងៗ ៕