សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆនៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០

0

ខេត្តស្វាយរៀង៖នៅសាលប្រជុំសាលាខេត្តស្វាយរៀងរសៀលថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៣នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ចើញេជាអធិបតីពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆនៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ព្រមទាំងមានអញ្ជើញចូលរួមមានៈឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងពី ឯកឧត្តមសមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ជាបេក្ខជនតំណាងរាស្ត្រនីតិកាលទី៧ មណ្ឌលខេត្តស្វាយរៀង ឯកឧត្តមរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។
ក្នុងនោះក៏មានការនិមន្ត និងអញ្ជើញចូលរួមពី៖ ព្រះរាជាគណៈថ្នាក់កិត្តិយស មន្ត្រីសង្ឃគ្រប់ឋានុក្រម ព្រះគ្រូចៅអធិការវត្តទាំង២៤៦វត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកឧត្តមសេនី៍យ៍ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឯកឧត្តម លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ/អង្គភាពនានាជុំវិញខេត្ត លោក-លោកស្រី អភិបាល-អភិបាលរងក្រុង/ស្រុកទាំង០៨ លោក លោកស្រីមេឃុំ ចៅសង្កាត់ទាំង៨០ មន្ត្រីរាជការនៃមន្ទីរធម្មការ និងសាសនាខេត្ត និងលោកគ្រូអាចារ្យគណៈកម្មការ ដែលមានព្រះវត្តមាន និងវត្តមានក្នុងអង្គពិធីនេះ មានចំនួនប្រមាណ៥១៧អង្គ/នាក់ ក្នុងនោះព្រះវត្តមានព្រះសង្ឃចំនួន៣០២អង្គ ។

ជាចុងបញ្ចប់នៃពិធីនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានប្រគេន និងដល់ព្រះសង្ឃ-អាចារ្យដែលបាននិមន្ត-អញ្ជើញចូលរួមក្នុងកម្មពិធីមានចំនួន៤៥០អង្គ/នាក់ ក្នុងមួយអង្គ-នាក់ទទួលបានបច្ច័យចំនួន២០.០០០រៀល ប្រគេនព្រះមេគណខេត្ត និងព្រះគ្រូអនុគណចំនួន១.៨០០.០០០រៀល សរុបការចំណាយទាំងអស់ចំនួន១០.៨០០.០០០រៀល ក្នុងនោះថវិកាចូលរួមពីឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចំនួន៥.០០០.០០០រៀលផងដែរ៕ដោយ គឹមសេង