កម្មករសំណង់ម្នាក់ ធ្លាក់ពីលើជន្ទាកំពស់៤ម៉ែត្ររងរបួសធ្ងន់ ត្រូវបានអូប័រពេទ្យរបស់ក្រុមហ៊ុន GTVCដឹកបញ្ជូនទាំងយប់ទៅកាន់មន្ទីរមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ

0

ក្រុងកោះរ៉ុង៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃយប់ទី ១១ ខែ ឧសភា  ឆ្នាំ ២០២៣  បានបញ្ជូនអូប័រពេទ្យ មួយ គ្រឿង របស់ក្រុមហ៊ុន GTVCទៅទទួលយកកម្មករសំណង់ម្នាក់ ជួបគ្រោះថ្នាក់ ធ្លាក់ពីលើជន្ទា កំពស់៤ម៉ែត្រ បណ្ដាលអោយបែកក្បាលខាងស្ដាំធ្ងន់ធ្ងរ នៅការដ្ឋានទ្រីហ្វូត ស្ថិតនៅភូមិកោះរ៉ុង សន្លឹម (23)សង្កាត់កោះរ៉ុង សន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ក្រុងព្រះសីហនុដើម្បីសង្រ្គោះបន្ទាន់។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កម្មកររងគ្រោះមានឈ្មោះ យ៉ាន ប៊ុនណាត ភេទប្រុស អាយុ៣៥ឆ្នាំ។ក្រោយកើតហេតុត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រ ល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុដោយសុវត្ថិភាព៕

នាគសមុទ្រ