ឈើសន្និធិមួយកន្លែងដែលឈ្មួញយកមកផ្ញើក្បែផ្ទះអ្នកភូមិត្រូវបានកងរាជអាវុធហត្ថស្រុកនិងបរិស្ថានដែនគូលែនព្រហ្មទេពដកហូតឈើសបានហើយ

0

ដោយសែម ឡុំ
ព្រះវិហារ៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តមសេនីយ៍ត្រីកងសៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារដឹកនាំដោយ អនុសេនីយ៍ឯក ចាន់ ស៊ី មេញ្ជាការរងស្រុក គូលែនសហការជាមួយកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពនិងសហគមន៍ កាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២៣។
ធ្វើការឃាត់ចាប់យកសន្និធិឈើអារលេខមួយប្រភេទឈើសុក្រំចំនួន ០១ម៉ែត្រគូបទីពីរប្រភេទឈើផ្ចឹកចំនួន០,៩ម៉ែត្រគូប ទីបីក្ដារ ចំរុះចំនួន០,៤ម៉ែត្រគូប សូមបញ្ជាក់ថាឈើខុសច្បាប់នេះ គឺលួចកាប់ដឹកចេញពីព្រៃសហគមន៍ព្រៃផ្តៅយកមកទុកនៅដីឡូត៍ឈ្មោះឌឿន ស្ថិតនៅចំណុចតែលភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែនខេត្តព្រះវិហារ អនុប្រធានសហគមន៍បានប្រាប់មកសារព័ត៌មាន ថារូបគាត់សប្បាយចិត្តដែលឃើញកងរាជវុធហត្ថនិងមន្ត្រីជំនាញចុះបង្ក្រាបទីតាំងឈើមួយកន្លែងដែលខុសច្បាប់ដែលជាអនាធិតេយ្យដូចមិនខ្លាចច្បាប់អីបន្តិចសោះសូមសរសើរដល់កងរាជវុធហត្ថនិងមន្ត្រីជំនាញតែងតែយកចិត្តទុកដាក់ថែរក្សាធនធាធម្មជាតិនិងទប់ស្កាត់និងបង្ក្រាបដូចភ្លៀងរលឹមវត្ថុតាងយកទៅរក្សាទុកនៅស្នាក់ការការិយាល័យបរិស្ថានតាកឹង ៕