កម្លាំង ចម្រុះ ស្រុកជីក្រែង ចុះឆ្វៀលដីតំបន់បី ចំនួន៣ឃុំ លើកទី១ ដោយ ចុច ម៉ាស៊ីន អេរឹ ជួនប្រជាពលរដ្ឋ

0

ដោយអ៊ុក ផ្លុង

សៀមរាប÷កម្លាំង ចម្រុះក្នុងស្រុកជីក្រែងកាលពីថ្ងៃសុក្រ ៨ រោច ខែពិសាខ ឆ្នាំ ថោះ បព្វាស័ក ព-ស ២៥៦៧ ត្រូវនឹង ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៣ បានចុះទៅឆ្វៀលដីតំបន់៣ចំនួនបីឃុំគឺ ឃុំអន្លង់សំណរ, ឃុំស្ពានត្នោត និងឃុំល្វែងឫស្សី ដោយប្រើ ម៉ាស៊ីន ចុច អេរឹ ហើយបានបែងចែកកម្លាំងជា២ក្រុម។

១/ឃុំ អន្លង់សំណរ ដឹកនាំដោយលោក កង ជឿន មេឃុំ អន្លង់ សំណរ កម្លាំងចូលរួមមាន មន្ត្រីឧទ្យានុរក្ស និងបរិស្ថានស្នាក់ការអន្លង់សំណរ ម្នាក់,ភូមិបាលស្រុក ២នាក់ នគរបាលប៉ុស្តិ៍អន្លង់ សំណរ,សឹក រង ស្រុកជីក្រែង និងមេភូមិ អនុភូមិ និងម្ចាស់ដីមួយចំនួន លទ្ធផល ដោយ ម៉ាស៊ីន ចុច អេរឹ។
២/ឃុំស្ពានត្នោតនិងឃុំ ល្វែងឫស្សីដឹកនាំដោយលោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែងក្នុងនោះមានមន្ត្រីឧទ្យានុរក្ស និងបរិស្ថានស្នាក់ការអន្លង់ សំណរ,រដ្ឋបាលជលផល, មន្ត្រីកសិកម្មស្រុកជីក្រែង ក្រុមប្រឹក្សាឃុំទាំងពីរឃុំ,ភូមិបាលស្រុកពីរនាក់,កងរាជអាវុធហត្ថ,មេប៉ុស្តិ៍ឃុំស្ពានត្នោត,សឹករងស្រុកជីក្រែង,មេភូមិ អនុភូមិ និងម្ចាស់ដីមួយចំនួន ជាលទ្ធផល ម៉ាស៊ីន ចុច អេរឹ។
ប្រតិបត្តិការរបស់កម្លាំងចម្រុះចុះកាត់ឆ្វៀលដីតំបន់៣នៅភូមិសាស្រ្តាទាំង៣ឃុំជូនប្រជាពលរដ្ឋដោយវាស់តាម ម៉ាស៊ីន ចុច អេរឹ នេះមិនទាន់រួចរាល់ទេកម្លាំងចម្រុះ នឹងចុះបន្តទៀតនៅថ្ងៃក្រោយ។
លោក ប៉ូ ម៉េងទ្រី អភិបាលស្រុកជីក្រែងបានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធ អនឡាញថាមានពីរចំណុចចំពោះការកាត់ឆ្វៀលដីតំបន់បីរបស់អាជ្ញាធរបឹងទន្លេសាប តាមអនុក្រឹត្យ លេខ៨៣ និងសេចក្តីប្រកាសបស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ម៉្យាងវិញទៀតថ្មីៗនេះមានការណែនាំសេចក្តីប្រកាសរបស់សាលាខេត្តសៀមរាប។ លោកអភិបាលបន្តទៀតថាលោកនឹងអោយនាយករដ្ឋបាលស្រុកជីក្រែងធ្វើការទំនាក់ទំនងជាមួយអ្នកសារព័ត៌មានដើម្បីធ្វើសេចក្តីប្រកាសអោយបានទូលំទូលាយចំពោះប្រជាពលរដ្ឋទាំង៧ឃុំមានប៉ុន្មានភូមិ?ដើម្បី រៀបចំត្រៀមឯកសារដូចជា អត្តសញ្ញាណបណ្ណ សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ សំបុត្រអាពាហ៍ពិពាហ៍យកមកចុះបញ្ជីជាប្រព័ន្ធជូនពួកគាត់។ ទន្ទឹម នឹងនោះដែរលោកថាក្នុងនាមលោកជាអភិបាលស្រុក ក៏ដូចជាអាជ្ញាធរ ភូមិ ឃុំ ខេត្ត ហាមប្រជាពលរដ្ឋដាច់ខាត មិនអោយកាប់ រុករាន ទន្ទ្រាន ឈូសឆាយដីព្រៃលិចទឹកនៅតំបន់៣ថ្មីបន្តទៀតជាដាច់ខាត៕