នីសសាន់ មិន ប្រកាន់ ស្តាំ បុក គោយន្ដ កន្ត្រៃ បណ្ដាល ឱ្យ ស្លាប់ មនុស្ស ៤នាក់ និង របួស ធ្ងន់ ៤នាក់ នៅ ស្រុក កំពង់សៀម

0

កំពង់ចាម : យ៉ាងហោចណាស់ ក៏ មាន មនុស្ស ចំនួន ៤នាក់ ត្រូវ ស្លាប់ បាត់បង់ ជីវិត ភ្លាមៗ នៅ កន្លែង កើត ហេតុ និង ៤នាក់ ផ្សេង ទៀត រងរបួស យ៉ាង ធ្ងន់ធ្ងរ ត្រូវ បាន សមត្ថកិច្ច បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ករណី គ្រោះថ្នាក់ ចរាចរ នេះ បាន កេីតមានឡេីង កាលពី វេលាម៉ោង ៣ និង ៣៥នាទី ល្ងាច ថ្ងៃ ទី ១៤ ខែឧសភា ឆ្នាំ ២០២៣ នៅចំណុចភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ខណៈ អ្នក បេីកបរ រថយន្ត បង្ក ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ផង ដែរ ។

មន្ត្រី នគរបាល ស្រុក កំពង់សៀម បានឱ្យដឹងថា កាលពី វេលា កេីតហេតុ គេ បាន ឃើញ រថយន្តម៉ាក nissan brontier ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9962 បើកបរដោយឈ្មោះ ព្រំ គឹមនាង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបរ ក្នុង ទិសដៅ ពីកើតទៅលិច លុះ មក ដល់ កន្លែង កើត ហេតុ បានបុកជាមួយ គោយន្ដ កន្ត្រៃ បណ្ដាល បណ្ដាល ឱ្យ ស្លាប់មនុស្ស ៤នាក់ និង រងរបួស ៤នាក់ ក្នុងនោះ ១-អ្នក បើកបរថឡេថង ឈ្មោះ វ័ន ខន ភេទប្រុស អាយុ ៤០ឆ្នាំ(ស្លាប់ ) ២-អ្នករួមដំណើរឈ្មោះ គង់ ខុម ភេទស្រី អាយុ ៤០ឆ្នាំ (ស្លាប់) ៣-អ្នករួមដំណើរឈ្មោះ សយ កេន ភេទស្រី អាយុ ៦០ឆ្នាំ (ស្លាប់) ៤-អ្នករួមដំណើរឈ្មោះ នៅ ឈីន ភេទស្រី អាយុ ៥៩ឆ្នាំ (ស្លាប់)
សមត្ថកិច្ច បាន បន្ត ថា ចំពោះ អ្នក រួម ដំណើរ ចំនួន ៤ រងរបួសធ្ងន់ ៤នាក់ ១-ឈ្មោះ អន ចាន់ថេង ភេទស្រីអាយុ ៣៦ឆ្នាំ (របួសធ្ងន់) ២-ឈ្មោះ គង់ កេង ភេទស្រី អាយុ ៥២ឆ្នាំ (របួសធ្ងន់) ៣-ឈ្មោះ គង់ ខន ភេទស្រី អាយុ ៣៧ឆ្នាំ (របួសធ្ងន់) និង ៤-ឈ្មោះ គង់ ទូច ភេទស្រី អាយុ ២៧ឆ្នាំ (របួសធ្ងន់) ជនរងគ្រោះ ទាំង៨នាក់ មាន ទីលំនៅ ភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែល គោយន្ដ បើកបរពីលិចទៅកើត (ច្រាស់ទិសគ្នា) ។
សមត្ថកិច្ច បាន បញ្ជាក់ ថា ចំពោះ មូលហេតុ គឺរថយន្ត ម៉ាក នីសសាន់ បើកបរមិនប្រកាន់ស្តាំ និងប្រើប្រាស់ល្បឿន ករណីនេះ បណ្ដាលឱ្យស្លាប់មនុស្ស ៤នាក់ ស្រី ៣នាក់ នៅនឹងកន្លែងកើតហេតុ
និង របួសធ្ងន់ចំនួន ៤នាក់ (ស្រី) ខូចខាត:រថយន្ត និង កាឡេថង(កម្រិតធ្ងន់) ។
វត្ថុតាងទាំងពីរបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម រីឯសពទាំង ៤នាក់ ត្រូវ បានប្រគល់ ទៅ ឱ្យ សាច់ញាតិ ដេីម្បី យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ។
ចំពោះអ្នកបើកបររថយន្តបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម តាមបញ្ជាឯកឧត្តម  វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ហើយបានធ្វើតេស្តស្វែងរកសារធាតុញៀន និងគ្រឿងស្រវឹង ពិនិត្យឃើញថា(អវិជ្ជមាន ) ៕