បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងខ្លឹមសារសារសម្លេងពិសេសរបស់សម្តេចតេជោហ៊ុន សែន និងបញ្ញត្តិទូទៅ នៃការឃោសនាបោះឆ្នោត និងក្រមសីលធម៌ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទក្នុងដំណើរការបោះឆ្នោត

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ បទបញ្ញត្តិទូទៅ នៃការឃោសនាបោះឆ្នោត និងក្រមសីលធម៌សម្រាប់យោធិន នៃកងយោពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោត ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ជាកិច្ចចាប់ផ្ដើម ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានចាក់សារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ស្តីពីគណបក្សភ្លើងទៀន ដោយមិនត្រូវបង្ករចលាចល ធ្វើឲ្យខូចរបៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ ប៉ះពាល់ដល់កិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយនិងត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ  ជូនដល់នាយទាហាន នាយទាហនារងនិងពលទាហាន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិ  បត្តិការសឹករងកំពង់ធំ ។ ជាមួយនេះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួនជានិច្ចដើម្បីអនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឲ្យទទួលបានជោជ័យ  ។

បន្ទប់មក លោកវរសេនីយ៍ឯក ហេង ជា  មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងផ្សព្វផ្សាយខ្លឹមសារបទបញ្ញត្តិទូទៅ នៃការឃោសនាបោះឆ្នោត និងក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងភ្នាក់ងារសន្តិសុខ ក្នុងដំណើរការបោះឆ្នោត របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដោយបានគូសបញ្ជាក់ជូននូវខ្លឹមសារសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្ត និងខ្លឹមសារសំខាន់ៗមួយចំនួនទៀត ដែលត្រូវជៀសវាង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជា ការ គ្រប់កងឯកភាព ការិយាល័យ និងស្ថាប័នចំណុះព្រមទាំងយោធិនគ្រប់រូប ដែលបានគោរពនិងអនុវត្តបានល្អ តាមបញ្ញត្តិទូទៅ នៃការឃោសនាបោះឆ្នោត និងក្រមសីលធម៌សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងសហប្រតិបត្តិការបានយ៉ាងល្អប្រសើរ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០២២កន្លងមក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព នាយការិយាល័យ និងស្ថាប័នចំណុះព្រមទាំងយោធិនគ្រប់រូប ត្រូវបន្តចូលរួមអនុវត្តឲ្យបានជោគជ័យជាថ្មីទៀត តាមបញ្ញត្តិទូទៅនៃការឃោសនាបោះឆ្នោត ពិសេសអនុវត្តឲ្យបានល្អនូវក្រមសីលធម៌ សម្រាបយោធិន នៃកងយោធពលខេមរភូមិន្ទ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  នឹងត្រូវជៀសវាងដាច់ខាតនូវបណ្តាចំណុចដែលបានហាមឃាត់ ក្នុងបញ្ញត្តិទូទៅ នៃការឃោសនាបោះឆ្នោត និងក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ។