អភិបាលស្រុកកំពង់ត្រាចអញ្ជើញដឹកនាំគណៈកម្មការលទ្ធកម្មចុះពិនិត្យវាយតម្លៃផ្លូវបេតុងមួយខ្សែ

0

កំពត៖នៅព្រឹកថ្ងៃចន្ទ​ ទី១៥ ខែ ឧស ភា ឆ្នាំ២០២៣ លោក អូន ខន អភិ បាល នៃគណៈ អភិបាល ស្រុក កំពង់ត្រាច បានដឹកនាំក្រុមការងារ គណៈកម្មការ លទ្ធកម្មស្រុក បានអញ្ជើញ ចូលរួមចុះពិនិត្យ និងវា យតម្លៃ ការអនុវត្តគម្រោង ផ្លូវបេតុង១ខ្សែ ប្រវែង១,១៣០ម ទទឹង៥ម កម្រាស់០.២ម ដែលទទួលបានហិរញ្ញប្បទាន ពីមូលនិធិវិនិយោគ រដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានពីធនាគារ អភិវឌ្ឍន៍អា ស៊ីនADB) ដោយបានការចុះពិនិត្យពីក្រុមការងារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB ស្ថិតនៅទីតាំងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ។

ក្នុងការចុះពិនិត្យ និងវាយតម្លៃផ្លូវបេតុងមួយខ្សែនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងស្រុកលោកនាយករដ្ឋបាលនិងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។