មនុស្សក្មេងចាស់ប្រុសស្រី៥០នាក់បានពុលក្អួត.ចង្អោរវិលមុខដោយសារហូបនំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យអ្នកភូមិ នៅក្នុងស្រុកទឹកផុស

0

កំពង់ឆ្នាំង: នៅថ្ងៃទី១៦ខែឧុសភា ឆ្នាំ២០២៣នេះមនុស្សក្មេងចាស់ប្រុសស្រីចំនួន៥០នាក់ក្នុងនោះស្រី២៨ដែលបានពុលក្អួតចង្អោឈឺក្បាលដោយសារហូបនំបញ្ចុកខណះចូលរួមក្នុងពិធីភ្ជាប់ពាក្យអ្នកភូមិ។

បើយោងតាមរបាយការរបស់អភិបាលស្រុកទឹកផុសបានអោយដឹងថាហេតុការពុលនំបញ្ចុកខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៤ខែឧុសភាឆ្នាំ២០២៣កន្លងទៅនៅក្នុងភូមិទ័ពតាឡាត់.ឃុំជៀប.ស្រុកទឹកផុស.ខេត្តកំពង់ឆ្នាំង ដែលមានអ្នកភូមិក្មេង.ចាស់ប្រុស.ស្រី.ចូលរួមក្នុងពិធីភ្ជាប់ពាក្យរបស់អ្នកភូមិខាងលើដោយមានរៀបចំហូបនំបញ្ចុកផងដែរ ។

យោងតាមរបាយការណ៍ខាងលើបានអោយដឹងទៀតថាបើគិតត្រឹមម៉ោង១១
និង៦នាទីថ្ងៃទី១៦ខែឧុសភាឆ្នាំ២០២៣
នេះចំនួនអ្នកចូលមកសម្រាកព្យាបាលនៅមន្ទីពេទ្យស្រុកទឹកផុសមានចំនួន៥០នាក់ក្នុងនោះមានស្រី២៨នាក់និងកុមារី១នាក់ដែលធ្វើអោយអាការថប់ៗដង្ហើម.ក្អួយ
.រាគជា បន្តបន្ទាប់ត្រូវបានលោកគ្រូពេទ្យបញ្ជូនមកមន្ទីពេទ្យខេត្តដើម្បីសង្គ្រោះបន្ទាន់ផងដែរ។

ក្នុងករណីខាងលើនេះគេសង្កេតឃើញមានលោក.យ៉ង ភារម្យ.អភិបាលរងខេត្តលោកស្រី.ជឹមចោត.អភិបាលរងស្រុកលោក ឡុច វណ្ណនីន.ប្រធានការរិយា
ល័យសង្គមកិច្ចនិងសុខមាលភាពសង្គមស្រុកទឹកផុសបានសហការគ្នាចុះត្រួត
ពិនិត្យនិងសាកសួសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលពុលនំបញ្ចុកនៅមន្ទីពេទ្យបង្អែកខេត្ត។

ពាក់ពន្ធនិងករណីខាងលើនេះស្ថានភាពរបស់បងប្អូនប្រជាពលរដ្ឋបានធូស្រាល
ខ្លះនិងខ្លះទៀតនៅព្យូសេរ៉ូមនៅឡើយ ដោយឡែកសាខាកាកបាទក្រហម បាននាំយកថវិការឯកឧត្តមអភិបាលខេត្តជូនដល់ជនរងគ្រោះប្រុសស្រីទាំងអស់ក្នុង
ម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕សុខ គឹមសៀន