បុរសម្នាក់ចូលព្រៃបេះស្លឹកព្រិចជាន់ម៉ីនផ្ទុះរបួសដាច់ជេីងឆ្វេង

0

បន្ទាយមានជ័យ៖ គ្រាប់ម៉ីនដែលនៅសេសសល់ និងគ្រាប់មិនទានផ្ទុះនៅសម័យសង្រ្គាមបានផ្ទុះ បង្ករអោយបុរសម្នាក់ដែលមានរជីវភាពខ្វះខាត ដាច់ជើងម្ខាងនិងរបួសជាច្រើនកន្លែង ខណះចូលព្រៃបេះបន្លែត្រួយព្រិច ដើម្បីចិញ្ចឹមជីវិតកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងចំណុចព្រៃចំការមីន ខាងមុខទំនប់ក៥ ។

នគរបាលប៉ុស្តិ៍ និងសមត្ថកិច្ចឃុំអូបីជាន់ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី លាក់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះក្រុមគ្រួសារជនរងគ្រោះដើរ ចូលក្នុងព្រៃ ខាងមុខទំនប់ក៥ ដែលសំបូរទៅដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បន្សល់ទុកតាំងពីជំនាន់សង្ក្រាមមកម្លេះដើម្បីបេះបន្លែត្រួយព្រិច លក់មកចិញ្ចឹមជីវិត ដោយសារកន្លែងនោះសម្បូរទៅដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ស្រាប់តែជនរងគ្រោះដើរជាន់មីនបណ្តាលឲ្យផ្ទុះ ដាច់ជេីងឆ្វេង និងកន្លែងផ្សេងជាច្រេីនទៀត។

ក្រោយពេលកើតហេតុហើយ សមត្ថកិច្ចនិងមន្ត្រីមូលដ្ឋាន និងក្រុមគួ្រសាររបស់ជនរងគ្រោះ បានដឹកជនរងគ្រោះតាមរថយន្តសង្គ្រោះបញ្ជូន ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី ដើម្បីសង្គ្រោះបន្ទាន់ផងដែរ អ្នករបួសមានសភាពធ្ងន់ធ្ងរមិនដឹងថាគ្រូពេទ្យអាចសង្គ្រោះបានឬយ៉ាងណានោះទេ៕ដោយ៖ឃិន គន្ធា