លោក ម៉ូវ ជា អភិបាលរងស្រុក ជីក្រែងបន្ត ដឹកនាំកម្លាំងចម្រុះចុះកាត់ឆ្វៀលដីតំបន់២ និងតំបន់៣ដើម្បីចុះគោលបញ្ជីដីសម្គាល់ប័ណ្ណប្រើប្រាសអាស្រ័យផលលើដីរដ្ឋ

0

ដោយ អ៊ុក ផ្លុង

សៀមរាប÷  លោក ម៉ូវ ជា អភិបាលបាលរងស្រុកជីក្រែងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចម្រុះចុះទៅអនុវត្តកិច្ចការ នៅភូមិសាស្ត្រចំនួនបីឃុំ គឺ ឃុំ ល្វែងឫស្សី ឃុំ ស្ពានត្នោត និងឃុំ អន្លង់ សំណរ។
មន្ទីរការិយាល័យអង្កភាពពាក់ព័ន្ធចូលរួមសហការមាន÷ ភូមិបាលស្រុកជីក្រែងភូមិបាលខេត្តសៀមរាប រដ្ឋបាលជលផល មន្ត្រីបរិស្ថាន មេឃុំ ទាំងបីឃុំ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលទាំង៣ ឃុំ កងរាជអាវុធហត្ថ សឹករងស្រុកជីក្រែង មេភូមិ អនុភូមិ និងម្ចាស់ដីដែលមានឈ្មោះជាប់ពាក់ព័ន្ធមួយចំនួនផងដែរ។ បើតាមសម្ដី របស់លោក ទេស ឆាំអនុប្រធានមន្ត្រីបរិស្ថានស្នាក់ការ អន្លង់ សំណរ បានប្រាប់អ្នកសារព័ត៌មានតាម ទូរស័ព្ទថាការធ្វើគោលបញ្ជីដីជូនប្រជាពលរដ្ឋនេះមានការយឺតយ៉ាវណាស់ធ្វើមិនបានលឿនទេ ព្រោះប្រជាពលរដ្ឋមិនបានត្រៀមឯកសារទុកជាមុនអោយបានគ្រប់គ្រាន់លោកបន្តទៀតថាកាចុះ ប្រតិបត្តិការរយៈបីថ្ងៃនេះមិនទាន់ររួចទេនឹងបន្តថ្ងៃក្រោយទៀត។
លោក បូ ម៉េងទ្រី អភិបាល ស្រុកជីក្រែងបានសូមពរដល់សាធារណៈជន គ្រប់មន្ទីរ អង្គភាព ស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងដី វិនិច្ឆ័យដែលបានដឹងសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តហើយមេត្តាជួយផ្សព្វផ្សាយលក្ខណៈជាប្រព័ន្ធហើយលោកក៏អំពាវនាវដល់សាធារណជនដែលមានជាប់ពាក់ព័ន្ធនឹងដីវិនិច្ឆ័យទាំង៧ឃុំ ក្នុង ស្រុកជីក្រែងសូមត្រៀមឯកសារ។
អត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅឬក៏សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត
ឯកសារបញ្ជាក់ការកាន់កាប់ដីធ្លី(បើមាន) ៕