លទ្ធផលអាជ្ញាធរស្រុកជីក្រែងធ្វើគោលបញ្ជីប័ណ្ណជូនប្រជា ពលរដ្ឋអាស្រ័យផលលើដីរដ្ឋនៅតំបន់២ និង៣ក្រោយ

សៀមរាប÷ អាជ្ញាធរស្រុក ជីក្រែងបានចុះទៅកាត់ ឆ្វៀលព្រំដីតាមផែនទីនិងចុចក្បាលដីតំបន់២ និងតំបន់៣ដើម្បីធ្វើគោលបញ្ជីប័ណ្ណសំគាល់ដីជូនប្រជាលពលរដ្ឋអោយអាស្រ័យផលនៅលើដីរដ្ឋបានបន្តចុះនៅថ្ងៃពុធ ១៣ រោច ខែពិសាខ ឆ្នាំ ថោះ បព្ចាស័ក ព.ស ២៥៦៧ ត្រូវ នឹងថ្ងៃ ទី ១៧ ខែឧសភា ឆ្នាំ ២០២៣ សំរាប់អាស្រ័យផលលើដីរដ្ឋនៅតំបន់២ និង តំបន់ ៣ នៃតំបន់ទ្រនាប់បឹង ទន្លេសាបក្នុងភូមិសាស្ដ្រឃុំ ល្វែងឫស្សី ឃុំ ស្ពានត្នោត និងឃុំ អន្លង់ សំណរ ក្នុងស្រុកជីក្រែង។ កម្លាំងសហការចូលរួមមានសុរិយោដីខេត្តសៀមរាប សុរិយោដីស្រុក ជីក្រែង មន្ត្រីបរិស្ថានរដ្ឋបាលជលផលកងរាជអាវុធហត្ថទាហ៊ានសឹករងស្រុក ជីក្រែង ក្រុមប្រឹក្សាឃុំទាំង ៣ ឃុំ ប៉ូលិសរដ្ឋបាលទាំង ៣ ឃុំ មេភូមិអនុភូមិព្រមទាំងប្រជាពលរដ្ឋម្ចាស់ដីមួយចំនួន។ ជាលទ្ធផល
– ឃុំអន្លង់សំណរបានធ្វើគោលបញ្ជីប័ណ្ណជូនប្រជាពលរដ្ឋអោយអាស្រ័យផលនៅលើដីរដ្ឋចំនួន ១៣ ប័ណ្ណឃុំអន្លង់សំណរ និងឃុំស្ពានត្នោតមានក្បាលដី ៤៥ក្បាលដី ឃុំ ស្ពានត្នោតទទួលបាន ១១ ប័ណ្ណ ឃុំល្វែងឫស្សីមិនទាន់បានទេរដ្ឋបាលស្រុកជីក្រែងព្រមទាំងកម្លាំងសហការនឹងចុះធ្វើកិច្ចការនេះបន្តនៅថ្ងៃក្រោយទៀត៕ដោយ អ៊ុក ផ្លុង