គម្រោងដាក់ដេញថ្លៃក្នុងតម្លៃទាប តើការស្ថាបនាកែរលម្អរផ្លូវដីក្រាលបេតុងអាមេ មានគុណភាព ត្រឹមត្រូវតាមស្តង់ដា តាមបច្ចេកទេសដែរឬទេនៅក្នុងក្រុងស្វាយរៀង ?

0

ខេត្តស្វាយរៀង៖គម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ២០២៣(លទ្ធកម្ម)ជាក់ស្ដែងគម្រោងដាក់ដេញថ្លៃកែរលម្អផ្លូវដី ក្រាលបេតុងអាមេ មានប្រវែង ២៧២ ម៉ែត្រ ទទឹង ៤,៥ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ និងស្លាកសញ្ញា គម្រោងនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ដេញបានតម្លៃក្រោម ៥០% ពលរដ្ឋ បារម្ភថា តើក្រុមហ៑ុនដេញថ្លៃ បានធ្វើត្រឹមត្រូវតាមស្តង់ដារ បច្ចេកទេសដែរឬទេ?។
ការដាក់ដេញថ្លៃនេះ ធ្វើឡើងនៅវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្នុងសាលាសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
យោងតាមសេចក្តីរាយការណ៍ ពីអ្នកដេញថ្លៃធ្វើផ្លូវ បានឲ្យដឹងថា មានក្រុមហ៊ុនចំនួន ៩ ក្រុមហ៊ុន បានចូលដាក់ដេញថ្លៃ ហើយការចូលដាក់ដេញថ្លៃនោះ គឺមានចម្រូងចម្រាស់ ដែលអ្នកដាក់ដេញថ្លៃ គេហៅថា «បែកគម្រោង» ដេញបញ្ចុះតម្លៃទាប ដោយគម្រោង ប៉ាន់ស្មាន ១៥៧.៩២៤.២០០ រៀល ហើយតម្លៃដែលដេញថ្លៃបាន ក្នុងតម្លៃទាប ជាងគេ អាចទទួលយកបានគឺ៖ ៥៥.៥០០.០០០ រៀល របស់ក្រុមហ៑ុន សូ ចាន់រ៉ា ជាអ្នកទទួលការសាងសង់ ។
ពាក់ព័ន្ធនឹងការដេញថ្លៃក្រោម ៥០ ភាគរយនេះ អ្នកជំនាញបច្ចេកទេស បានលើកឡើង ថា គ្មានទំនុកចិត្តលើគុណភាព សូមឲ្យម្ចាស់គម្រោង សង្កាត់ ចុះត្រួតពិនិត្យគុណភាព សំណង់ឲ្យបានម៉ត់ចត់ នៅពេលក្រុមហ៊ុនទទួលការ ចាប់ដំណើរការសាងសង់ ដើម្បីធានាការសាងសង់ ឲ្យមានគុណភាព ត្រឹមត្រូវតាមស្តង់ដា បច្ចេកទេស និងកិច្ចសន្យានៃគម្រោង។
បើតាមអ្នកចូលដេញថ្លៃ បានឲ្យដឹងថា ការដេញថ្លៃបែបប្រកាប់ប្រចាក់គ្នានេះ កើតឡើង ដោយសារមានក្រុមហ៊ុន តាមទាមទារថ្លៃទឹកតែច្រើនពេកទើបបានធ្លាក់ថ្លៃដល់៥០%គ្រប់សង្កាត់ទាំងអស់ក្នុងក្រុងស្វារៀង ។ ក្នុងនោះក៏មាន អ្នកមកដើរសម្របសម្រួល ជាមួយអ្នកទាមទារទឹកតែដែរ ដូច្នេះបើគិតទូទាត់ អ្នកទទួល បានគម្រោងត្រូវចំណាយថ្លៃទឹកតែ និងចាយក្រៅផ្លូវការអស់លុយច្រើន។
ជាមួយគ្នានេះ នៅតាមសង្កាត់ផ្សេងៗទៀត ក្នុងក្រុងស្វាយរៀង ក៏មានការដេញថ្លៃនេះ ដែរ គឺតម្លៃដេញថ្លៃបានក្រោម ៥០% ពលរដ្ឋ រំពឹងថា មន្ត្រីជំនាញក្រុមបច្ចេកទេសខេត្ត និងចុះពិនិត្យមើលឲ្យបានត្រឹមត្រូវ ក្នុងការសាងសង់ ផ្លូវនីមួយៗផងដែរ កុំឲ្យខាតបង់ ថវិកាជាតិ ដោយធ្វើផ្លូវដដែលៗ។ប្រជាពលបានលើកឡើងថា តម្លៃទាបស្ទើរក្រោម៥០%ចឹងតើក្រុមហ៊ុនដែលដេញបាននោះស្ថាបនាផ្លូវត្រឹមត្រូវតាមកិច្ចសន្យាឫអត់៕គឹមសេង