សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលថវិកាអបអរខួបទី១៦០ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣

0

សៀមរាប៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ បានទទួលថវិកាពីសប្បុរជនដើម្បីអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម”។ សប្បុរសជនដែលបានបរិច្ចាគរួមមាន៖

១- លោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តសៀមរាប និងលោកស្រី ថវិកា ៥០០ ដុល្លារ
២- សាខាគយ និងរដ្ឋាករ ខេត្តសៀមរាប ថវិកា ១០,០០០,០០០ រៀល
៣- ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថវិកា ១០,០០០,០០០ រៀល
៤- លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខាការងារអ្នកប្រើប្រាស់កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តសៀមរាប ថវិកា ១,០០០,០០០ រៀល

លោក ស៊ុ សំអន នាយកសាខា តំណាងឱ្យគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ជួយប្រោះព្រំប្រទានពរជ័យ សិរីមង្គល វិបុលសុខ បវរសួស្ដីមហាប្រសើរ ជូនចំពោះ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ និង សប្បុរសជនទាំងអស់ សូមបានសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមប្រសិទ្ធពរជ័យ បវរសួស្ដីមហាប្រសើរ ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី សូមបានសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សប្បុរសជនអាចបរិច្ចាគតាមរយៈ៖
– ធនាគារ ABA ៖ 001 750 948 (ដុល្លារ) និង 001 750 949 (រៀល)
– ធនាគារកាណាឌីយ៉ា ៖ 008-000 007 875 5 (ដុល្លារ)
ឬទំនាក់ទំនងគណៈកម្មការទទួលអំណោយ៖
១- លោក ស៊ុ សំអន ទូរស័ព្ទលេខ 012 948 127
២- លោក ចយ សឿត ទូរស័ព្ទលេខ 012 534 355
៣- លោកស្រី កែវ គឹមអាន ទូរស័ព្ទលេខ 012 609 612