មីនតោនមួយគ្រាប់បានផ្ទុះនៅក្នុងខេត្តឧត្តរមានជ័យ បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់

0

ឧត្តរមានជ័យ បុរសម្នាក់ ឈ្មោះ នឿន ដួង ភេទ ប្រុស អាយុ ៣២ឆ្នាំ ខណៈពេលដែលកំពុងព្យួរដីស្រាប់តែប៉ះចំមីតោន បណ្តាល អោយផ្ទុះរងរបួ សធ្ងន់ លើដើមទ្រូង និងមុខ ត្រូវបានក្រុមគ្រួសារបញ្ជូន មកព្យាបាលនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលមានគ្រាប់ មីនច្រើនជាងគេ និង ជាខេត្តមួយ ក្នុងចំណោម
បណ្តាខេត្តដែលទើប បានសន្តិភាពក្រោយគេ បំផុតបន្ទាប់ពីនយោបាយឈ្នះឈ្នះបំបាត់ចលនាឧទ្ទាមខ្មែរក្រហម ដាក់ចេញដោយសម្តេច តេជោហ៊ុនសែនធ្វើឱ្យកម្ពុជាមានសន្តិភាពពេញលេញនៅថ្ងៃទី២៩ធ្នូ ឆ្នាំ១៩៩៨។

កម្ពុជាមានគំរោងបោសសំអាត គ្រាប់មីនឱ្យអស់ទាំងស្រុង នៅក្នុងឆ្នាំ២០២៥ ខណៈទំហំផ្ទៃដីត្រូវបោសសំអាតគ្រាប់មីននិង គ្រាប់មិនទាន់ផ្ទុះនៅសេស សល់ ប្រមា ណ ៦០០គីឡូម៉ែត្រក្រឡាថែម ទៀត។

យោងតាមទិន្នន័យរបស់អាជ្ញាធរមីន ក្នុងរយៈពេល៣០ឆ្នាំ កន្លងមកនេះ មានប្រជាជនរងគ្រោះសារុបចំនួន៦ម៉ឺន៥ពាន់និង៤នាក់ ក្នុងនោះចំនួនមនុស្ស ស្លាប់ មាន១ម៉ឺន ៩ពាន់៨១៨ នាក់ ដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ។