ទិវាជាតិនៃការចងចាំ គឺបានរំលឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

0

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃសៅរ៍០១កេីត​ ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០​ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ បានអញ្ជើញជាអធិបតីក្នុងពិធី​ ទិវាជាតិនៃការចងចាំ ស្ថិតនៅបរិវេណស្តូបគោរពវិញ្ញាណខ័ន្ត ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម​ លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត​ លោកអភិបាលក្រុង លោក លោកស្រី ប្រធានមន្ទី-អង្គភាពនានាជុំវិញខេត្ត ប្រជាពលរដ្ឋ លោកគ្រូ​ អ្នកគ្រូ​ សិស្ស និស្សិត ព្រះសង្ឃ និងកងកម្លាំងប្រដាប់អាវុធទាំងបីសរុបចំនួន៨៦៩អង្គ/នាក់។
មានប្រសាសន៍នៅក្នុងពិធីនេះឯកឧត្តមអភិបាលខេត្តបានអាននូវខ្លឹមសារសំខាន់ៗដើម្បីរំលឹកនូវប្រវត្តិសាស្ត្រជូរចត់របស់ប្រជាជនកម្ពុជា ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាសារមួយនៃការចងចាំដល់ប្រជាពលរដ្ឋកម្ពុជាផងដែររួមមាន÷
១. ប្រឆាំងដាច់ខាតចំពោះពួកជ្រុលនិយមមួយចំនួនដែលល្មោភអំណាច និងបំភ្លៃប្រវត្តិសាស្ត្រពិសេសទិវាជ័យជម្នះ៧មករា
២. ចងចាំជានិច្ចនូវសោកនាដកម្មរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃដែលបានប្រព្រឹត្តឡើងដោយពួកប្រល័យពូជសាសន៍ប៉ុលពតមកលើប្រទេសកម្ពុជា។
៣. ប្រែក្លាយស្មារតីចងកំហឹងឈឺចាប់ទៅជាការខិតខំប្រឹងប្រែងការពារ ស្ថាបនាមាតុភូមិកម្ពុជាឱ្យកាន់តែសម្បូរសប្បាយ និងរីកចម្រើនរុងរឿងជានិរន្តន៍​ ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ​ ហ៊ុន​ សែន។
៤. ដឹងគុណជានិច្ចដោយមិនអាចបំភ្លេចបាននូវទិវាជ័យជម្នះ៧មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យរស់រានមានជីវិតឡើងវិញ។
៥. ពង្រឹងពង្រីកសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ និងប្តេជ្ញាឈរលើគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងត្រៀមខ្លួនជានិច្ចចូលរួម និងអនុវត្តសំដៅការពារឯករាជ្យ សន្តិភាព​ ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម៕គឹមសេង