ប្រជាពលរដ្ឋរស់នៅ តំបន់ពយអង្រាំង ឃុំកែវផុសដាក់កាស្នើសុំ សាលារៀន ប្រព័ន្ធទឹក.ភ្លើង

0

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋចំនួនប្រមាណជិត ១០០គ្រូសាររស់នៅតំបន់ពយអង្រាំងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលជាតំបន់មួយដាច់ស្រយាល មិនមានសាលារៀន ក៏ដូចជាប្រព័ន្ធទឹក .ភ្លើងទៅដល់ នោះថ្មីៗ នេះ តាម រយៈលោកប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ បានដាក់ការស្នើសុំ ដល់ថ្នាក់ដឹក នាំខេត្តព្រះសីហនុ  ពួកគាត់ចង់បានសាលារៀន និងប្រព័ន្ធទឹក .ភ្លើងចូលដល់ក្នុងភូមិ ខណៈបច្ចុប្បន្ន ក្នុងតំបន់ អង្រាំងនេះ ទើបតែ មាន សលាមតេយ្យមួយខ្នងប៉ុណ្ណោះ។

ការស្នើសុំនេះបានធ្វើឡើងខណៈ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យទទួលបានការអនុញ្ញាត្តិ ពីឯកឧត្តម គួច ចំរើន អភិបាលនៃគណះអភិបាលខេត្តដឹកនាំក្រុមការងារចុះសាកសួរ ទុកប្រជាពលរដ្ឋ ជិត១០០ គ្រួសារនៅតំបន់ ពយអង្រាំង ឃុំកែវសុខផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុកន្លងទៅថ្មីៗ។

ឆ្លើយតបទៅសំណើរនេះ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ បានសន្យាថា នឹងពាំនាំនូវ ការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋជូនឯកឧត្តម អភិបាលខេត្តសម្រេច។ដោយក្នុងនោះលោក ប៊ូ វឌ្ឍនាបាន បញ្ជាក់ផងដែរថា សួមដល់បងប្អូនប្រជាពលរដ្ឋ សុំបន្តផ្តល់ទំនុកចិត្ត បន្តទៀតមកកាន់រដ្ឋាខេត្ត សូមបឈ្ឈប់ ការជឿ លើការញុះញង់ពីសំណាក់ជនខិលខូចមួយចំនួន ដែលតែងតែយកឪកាសមកបំប៉ោងបំពុល សង្គមធ្វើ អោយបង ប្អូន ប្រជាពលរដ្ឋមានការយល់ច្រឡុំមកលើការដឹកនាំរបស់រដ្ឋបាលខេត្ត។

ជាមួយគ្នានេះនៅថ្ងៃបន្ទាប់ បងប្អូនប្រជាពលរដ្ឋក្នុងភូមិអង្រាំងទាំងអស់ ក៏ទទួលបានអំណោយសាខា កាកបាទ ក្រហម កម្ពុជាខេត្តព្រះសីហនុផងដែរក្នុងនោះមួយគ្រូសារទទួលបាន-អង្ករ ២៥គីឡូក្រាម-មី ១កេស-ទឹកត្រី ២យួរ-ត្រីខ ១យួរ-ទឹកសុទ្ធ ១កេស-កន្ទេល ១-ឃីតចំនួន ១ក្នុងនោះមាន(ក្រមា១ មុង១ សារុង១ ភួយ១) និងថវិកាចំនួន ៥ម៉ឺនរៀល។

ក្នុងឱកាសនោះលោក សៅ បុរីវឌ្ឍនៈអភិបាលស្រុកស្ទឹងហាវ  និងលោក ប៊ូ វឌ្ឍនា បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធាន គណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ។ដោយ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការន យោបាយអ្វីឡើយ៕

នាគសមុទ្រ