ម៉ូតូស្គុបពី មួយគ្រឿងរងការខូចខាតស្ទើរទាំងស្រុងចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់ ទទួលបានសំណង៨០០ដុល្លាពីម្ចាស់រថយន្តបង្ករជាជនជាតិចិន

0

ខេត្តព្រះសីហនុ៖ជនជាតិចិនម្នាក់ទំនង់ជាស្រវឹងបានបើកបររថយន្តទំនើបបំបុកអ្នកជិះម៉ូតូមួយគ្រឿងបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណែកម៉ូតូរងការខូចខាតស្ទើរទាំងស្រុង  ជាលទ្ធលដំណោះស្រាយក្រៅប្រព័ន្ធ ជនរងគ្រោះទទួលបានសំណង តែ៨០០ដុល្លាប៉ុណ្ណោះ។

ហេតុការនេះបានកើតឡើងនៅ វេលាម៉ោង ២០:៣០នាទីយប់ ថ្ងៃ ទី ២១ ខែ ឧសភាឆ្នាំ ២០២៣ តាមបណ្ដោយផ្លូវ ឯករាជ្យ ត្រង់ចំណុច ក្បែរស្តុប ផ្សារផ្សារពាណិជ្ជកម្ម ស្ថិតក្នុងភូមិ ២ សង្កាត់ ២ ក្រុងព្រះសីហនុ។

ពាក់ព័ន្ធករណីនេះបើយោងតាមប្រភពពីរកន្លែងបានប្រាប់ឱ្យ ដឹងថា មុនពេលកើតហេតុ គេបាន ឃើញ បុរសម្នាក់បើកម៉ូតូ ម៉ាក ស្គុបពី ពណ៌ក្រហមស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JM-3119 មានទិសពី ដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេត្តខាងលើ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក់ Chevrolet ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BJ-0205 បើកបរ ដោយជនជាតិ ចិន ( ទំនង់ស្រវឹងស្រា) បានបើក បរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិចឆ្លងផ្លូវពីឆ្វេងមកស្ដាំបញ្ច្រាសទិសគ្នាទៅ បុកម៉ូតូជនរងគ្រោះ ចំពីមុខ ពេញទំហឹង បណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសចំណែកម៉ូតូរងការខូចខាតស្ទើរទាំងស្រុងក្រុងពេលនោះតែម្តង។

ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក៏បានមកដល់ដោយធ្វើការសម្របសម្រួលភាគីទាំងសងខាងដោយអ្នកបើកបររថយន្តជាជនជាតិចិន សងសំណងទៅភាគីម្ចាស់ម៉ូតូចំនួន ៨០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនិងកន្លែង៕នាគសមុទ្រ