ឧត្តមសេនីយ៍ត្រីកងសៅគុណបាននាំយកនូវអំណោយជូន ក្មួយស្រី សោ ស្រីមុី (ប្រលងចម្រៀង Caombodian Idol Junior)មានជីវភាពខ្វះខាត

0

ព្រះវិហារ ដោយឃើញការតស៑ូនិងជួបការលំបាករបស់ប្អូនស្រីនៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៣នៅវេលាម៉ោង១២.០០នាទីឧ.ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តមហុង វិណុល មេបញ្ជាការរង អហ.ផទ ជូន ក្មួយស្រី សោ ស្រីមុី (កុមារីប្រលងចម្រៀង Caombodian Idol Junior) និងធ្វើការចុះផ្ដាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងសំណេះសំណាល ក្មួយស្រី សោ ស្រីមុី (កុមារីប្រលងចម្រៀង Caombodian Idol Junior) មានអាយុ១០ឆ្នាំ មានបងប្អូន២នាក់(ស្រី១)ជាកូនទី១ ជាសិស្សរៀនថ្នាក់ទី៣ សាលាបឋមសិក្សាអភិវឌ្ឍន៍ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
អំពីគ្រួសារ: មានជីវភាពខ្វះខាត-មានឪពុកឈ្មោះ សុខ ចាន់រ៉ា អាយុ៣២ឆ្នាំ មុខរបប ជាងសំណង់ ស្រុកកំណើតខេត្តកណ្ដាល ទីលំនៅបច្ចុប្បន្នរស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយកន្លងត្រូវដើរប្រហែល៤គីឡូម៉ែត្រ ទៅកន្លែងធ្វើការ។
-មានម្ដាយឈ្មោះ ហោ ស្រីតូច អាយុ៣១ឆ្នាំ មុខរបប ដើរបេះផ្កាស្មៅ និងក្រអៅឈូកក្នុងភូមិលក់ ស្រុកកំណើតខេត្តព្រះវិហារ ទីលំនៅបច្ចុប្បន្នរស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ក្មួយស្រី សោ ស្រីមុី ធ្លាប់រស់នៅជាមួយឪពុកម្ដាយនៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ហើយក៏ត្រូវភ្លើងឆេះផ្ទះ ឪពុកម្ដាយក៏ជួបគ្រោះថ្នាក់ចរាចរណ៍ទៀត ក៏ត្រូវលក់ដី ហើយមករស់នៅជាមួយជីតា តាំងពីឆ្នាំ២០១៩ ជីតាឈ្មោះ ហម ហួយ អាយុ៧០ឆ្នាំ មុខរបប កសិករ ជីដូនឈ្មោះ គ្រុយ ធានី អាយុ៦៣ឆ្នាំ មុខរបប កសិករ រស់នៅភូមិឃុំខាងលើ ដែលមានសមាជិកទាំងអស់ ៥គ្រួសារ (ស្រី៥) ចៅ៨នាក់។
ក្មួយស្រី សោ ស្រីមុី ទៅរៀនដោយដើរទៅសាលារៀនប្រហែល ២គីឡូម៉ែត្រ ហើយទំនេរពីការសិក្សាត្រូវស៊ីឈ្មួលមើលគោឲ្យគេ ដើរបេះផ្កាស្មៅលក់ យកលុយមកឲ្យម្ដាយដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។
អំណោយ និងសម្ភារៈដ៏ថ្លៃថ្លា របស់ឯកឧត្តម ហុង វិណុល មេបញ្ជាការរង អហ.ផទ ដើម្បី ឧបត្ថមក្មួយស្រី សោ ស្រីមុី និងក្រុមគ្រួសាររួមមាន:
-ថវិការ ២០០,០០០រៀល
-កង់ ចំនួន ១គ្រឿង
-អង្គរ ២បេ
-ត្រីខ ២យួរ
-មី ២កេស
-ទឹកផ្លែឈើ ២កេស
-ទឹកដោះគោឆៅ ១យួរ
-ទឹកស៊ីអ៉ីវ ២យួរ
-ទឹកត្រី ២យួរ
-ខ្ទឹមសរ ១គីឡូ
-ស្ករសរ ១គីឡូ
-ប៊ីចេង ១គីឡូ
-អំបិល ១គីឡូ
ព្រមទាំងនំ ទឹកក្រួចសម្រាប់ចែកក្មួយៗ ១ចំនួនផងដែរ។
ដោសែមឡុំ