លោក ម៉ូវ ជា អភិបាល រង ស្រុក ជីក្រែងដឹកនាំ កម្លាំង ចម្រុះ ចុះទៅពិនិត្យទីតាំងសំណើសុំស្ដា ប្រឡាយ និង ដាក់ លូ ៣ កន្លែង នៅចំណុច ចង្វារអៀស ស្ថិតក្នុងភូមិសាស្ត្រ ឃុំជីក្រែង

0

ដោយ អ៊ុក ផ្លុង
សៀមរាប÷ លោក ម៉ូវ ជា អភិបាល រង ស្រុក ជីក្រែង កាលពីថ្ងៃ អង្គារ ទី ២៣ ខែ ឧសភា ឆ្នាំ ២០២៣ បានដឹកនាំ កម្លាំង ចម្រុះ ចុះទៅពិនិត្យ ទីតាំង សំណើសុំស្ដាប្រឡាយ និងដាក់លូ ចំនួន ៣ កន្លែង នៅចំណុច ចង្វារអៀស ស្ថិតក្នុងភូមិសាស្ត្រ ឃុំ ជីក្រែង ស្រុក ជីក្រែង។ សមាសភាពចូលរួម មានមន្ត្រីជំនាញជលផល មន្ត្រី បរិស្ថាន សមាជិកក្រុមព្រឹក្សាឃុំ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ជីក្រែង ធនធានទឹកម្កាក់ កសិកម្មស្រុក មេភូមិ អនុភូមិនិង ប្រជាសហគមន៍មួយចំនួន សរុប ២១ នាក់។
ក្រោយពីក្រុម ការងារត្រួតពិនិត្យមើល រួចធ្វើការវាយតម្លៃសំណើសុំរបស់ប្រជាពលរដ្ឋ និងទីតាំងប្រឡាយ និងកន្លែងដែលត្រូវដាក់លូ រចហើយក្រុមការងារមិនទាន់ហ៊ានធ្វើការសម្រេចទេទុកអោយលោក អភិបាលស្រុក ជីក្រែង ជាអ្នកធ្វើការវិនិច្ឆ័យសម្រេច។