សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលថវិកាអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣

0

សៀមរាប៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានទទួលថវិកាពីសប្បុរជនដើម្បីអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ សប្បុរសជនដែលបានបរិច្ចាគរួមមាន៖១- លោកជំទាវ មាស សន និងលោកជំទាវ ញ៉ឹក ស៊ីម អនុប្រធានកិត្តិយសសាខា ថវិកា ៦០០,០០០ រៀល
២- អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង ថវិកា ៩,០០០,០០០ រៀល
៣- អង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរ ថវិកា ១,៩៥៣,០០០ រៀល
៤- ឧកញ៉ាស៊ីន គង់ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ សុខ សែន សុផល ថវិកា ១,០០០,០០០ រៀល
៥- លោក សុក សារុន ហាងលក់ម៉ូតូ ហុងដា សៀមរាប ១ ថវិកា ៥០០,០០០ រៀល
៦- មន្ទីរព័ត៌មានខេត្តសៀមរាប ថវិកា ១,១៣៧,០០០ រៀល
៧- ឯកឧត្តម អ៊ិន រដ្ឋាសេរី ថវិកា ៤០០,០០០ រៀល
៨- អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិន ថវិកា ៦,៥០០,០០០ រៀល
៩- Brand INT Collection Co., LTD ថវិកា ៥០០ ដុល្លារ

លោក ស៊ុ សំអន នាយកសាខា តំណាងឱ្យគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ជួយប្រោះព្រំប្រទានពរជ័យ សិរីមង្គល វិបុលសុខ បវរសួស្ដីមហាប្រសើរ ជូនចំពោះ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ និង សប្បុរសជនទាំងអស់ សូមបានសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមប្រសិទ្ធពរជ័យ បវរសួស្ដីមហាប្រសើរ ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី សូមបានសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សប្បុរសជនអាចបរិច្ចាគតាមរយៈ៖
– ធនាគារ ABA ៖ 001 750 948 (ដុល្លារ) និង 001 750 949 (រៀល)
– ធនាគារកាណាឌីយ៉ា ៖ 008-000 007 875 5 (ដុល្លារ)
ឬទំនាក់ទំនងគណៈកម្មការទទួលអំណោយ៖
១- លោក ស៊ុ សំអន ទូរស័ព្ទលេខ 012 948 127
២- លោក ចយ សឿត ទូរស័ព្ទលេខ 012 534 355
៣- លោកស្រី កែវ គឹមអាន ទូរស័ព្ទលេខ 012 609 612