សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលថវិកាអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣

0

សៀមរាប៖  សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានទទួលថវិកាពីសប្បុរជនដើម្បីអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣នេះសប្បុរសជនដែលបានបរិច្ចាគរួមមាន៖ ១- ឯកឧត្តម ខេង សុមេធ អគ្គស្នងការនគរបាលជាតិ ថវិកា ៥,០០០ ដុល្លារ
២- កងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប ថវិកា ១,០០០,០០០រៀល
៣- លោក ស៊្រុន តាំងវីន ប្រធានក្រុមហ៊ុន កម្ពុជា តេលា ថវិកា ៥,០០០ដុល្លារ
៤- ការិយាល័យប្រជាពលរដ្ឋ ថវិកា ៤៩០,០០០ រៀល
៥- អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ថវិកា៩,០០០,០០០ រៀល
៦- មណ្ឌលកំសាន្តផ្លាទីនឹម ថវិកា ៥០០,០០០ រៀល
៧- ហាង អាម៉ាហ្សូន អេឡិចទ្រិច ថវិកា ៤០០,០០០ រៀល
៨- ផ្សារទំនើប អាស៊ី ថវិកា ២០០,០០០ រៀល
៩- លោក ហួរ សៀកផេង ម្ចាស់ផ្សារទំនើប អង្គរ ថវិកា ៣,០០០ ដុល្លារ

លោក ស៊ុ សំអន នាយកសាខា តំណាងឱ្យគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ជួយប្រោះព្រំប្រទានពរជ័យ សិរីមង្គល វិបុលសុខ បវរសួស្ដីមហាប្រសើរ ជូនចំពោះ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ និង សប្បុរសជនទាំងអស់ សូមបានសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមប្រសិទ្ធពរជ័យ បវរសួស្ដីមហាប្រសើរ ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី សូមបានសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សប្បុរសជនអាចបរិច្ចាគតាមរយៈ៖
– ធនាគារ ABA ៖ 001 750 948 (ដុល្លារ) និង 001 750 949 (រៀល)
– ធនាគារកាណាឌីយ៉ា ៖ 008-000 007 875 5 (ដុល្លារ)
ឬទំនាក់ទំនងគណៈកម្មការទទួលអំណោយ៖
១- លោក ស៊ុ សំអន ទូរស័ព្ទលេខ 012 948 127
២- លោក ចយ សឿត ទូរស័ព្ទលេខ 012 534 355
៣- លោកស្រី កែវ គឹមអាន ទូរស័ព្ទលេខ 012 609 612