នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយមន្ទីរបរិស្ថានខេត្តចុះបង្រ្កាបទីតាំងខុសច្បាប់សិប្បកម្មធនធានរ៉ែ

0

សៀមរាប: កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ត្រី រ័ត្ន នរិន្ទ នាយរងការិយាល័យ សហការជាមួយមន្ទីរបរិស្ថានខេត្ត បានចុះបង្រ្កាបសិប្បកម្មធនធានរ៉ែធ្វើឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា បទល្មើសធនធានរ៉ែ ចំនួនមួយទីតាំងម្ចាស់ឈ្មោះ អ៉ឹង វត់ ភេទប្រុស ស្ថិតនៅភូមិព្រះត្រពាំង ឃ៉ំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (អាជ្ញាបណ្ណរ៉ែ និង កិច្ចសន្យាបរិស្ថានពុំមាន)។
ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងត្រូវសហការជាមួយមន្ទីរបរិស្ថាន ធ្វើការផាកពិន័យអន្តរការណ៍នូវទឹកប្រាក់ចំនួន១លានរៀល និង ផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន រង់ចាំទទួលបានអាជ្ញាបណ្ណគ្រប់គ្រាន់សិនទើបធ្វើអាជីវកម្មឡើងវិញបានត្រូវទៅស្នើសុំអាជ្ញាបណ្ណរ៉ែនៅសាលាស្រុក។
សមត្ថកិច្ចបញ្ជាក់ថាម្ចាស់ទីតាំង ត្រូវរៀបចំ និងទុកឯកសារអាជ្ញាបណ្ណ លិខិតអនុញ្ញាតពាក់ព័ន្ធនឹងអាជីវកម្ម នៅទីតាំងការដ្ឋានធ្វើអាជីវកម្ម។
ត្រូវអនុវត្តន៍តាមការណែនាំរបស់សមត្ថកិច្ចជំនាញត្រូវគោរព និងអនុវត្តន៍ឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ៕