កិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរស្រុកជីក្រែង និងកម្លាំងចម្រុះចុះចុចព្រំដីតាមផែនទី និងធ្វើប័ណ្ណជូនប្រជា ពលរដ្ឋអាស្រ័យផលលើដីរដ្ឋនៅតំបន់២ និង តំបន់ ៣ នៃតំបន់ទ្រនាប់បឹងទន្លេសាប

0

ដោយ អ៊ុក ផ្លុង
សៀមរាប ÷ កិច្ចប្រតិបត្តិការរបស់អាជ្ញាធរស្រុក ជីក្រែងបាន សហការជាមួយកម្លាំងចម្រុះចុះទៅកាត់ ឆ្វៀលព្រំដីតាមផែនទីនិងចុចក្បាលដីតំបន់២ និងតំបន់៣ដើម្បីធ្វើប័ណ្ណសំគាល់ដីជូនប្រជាលពលរដ្ឋអាស្រ័យផលនៅលើដីរដ្ឋបានបន្តចុះនៅថ្ងៃ ពុធ ទី ២៤ខែ ឧសភា ឆ្នាំ ២០២៣សំរាប់អោយពួកគាត់អាស្រ័យផលលើដីរដ្ឋនៅតំបន់២ និង តំបន់ ៣ នៃតំបន់ទ្រនាប់បឹង ទន្លេសាបក្នុងភូមិសាស្ដ្រ៣ ឃុំ គឺ ឃុំ ល្វែងឫស្សី ឃុំ ស្ពានត្នោត និងឃុំ អន្លង់ សំណរ ក្នុងស្រុកជីក្រែង ខេត្ត សៀមរាប។ កម្លាំងសហការចូលរួមមានសុរិយោដីខេត្តសៀមរាប សុរិយោដីស្រុក ជីក្រែង មន្ត្រីបរិស្ថាន មន្ត្រីជំនាញ ជលផល កងរាជអាវុធហត្ថ ទាហ៊ានសឹករងស្រុក ជីក្រែង ក្រុមប្រឹក្សា ឃុំ ទាំង ៣ ឃុំ ប៉ូលិសរដ្ឋបាលទាំង ៣ ឃុំ មេភូមិ អនុភូមិព្រមទាំងប្រជាពលរដ្ឋម្ចាស់ដីមួយចំនួន។ ជាលទ្ធផល
– ឃុំអន្លង់ សំណរ ធ្វើប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន ២២ ប័ណ្ព ឃុំ ស្ពានត្នោតចុចក្បាលដីបានចំនួន ៣០ ក្បាលដី ឃុំ ល្វែងឫស្សី ចុចក្បាលដីបានចំនួន១១ក្បាលដី។ លោក បូ ម៉េងទ្រី អភិបាល ស្រុក ជីក្រែង បានប្រាប់អ្នក សារព័ត៌មានថារដ្ឋបាលស្រុក ជីក្រែង ព្រមទាំង កម្លាំងសហការ នឹងចុះធ្វើកិច្ចការនេះបន្ត រហូតទាល់តែរួចរាល់។
ទន្ទឹម នឹងនោះដែរ អភិបាលស្រុក ជីក្រែងនៅតែ អំពាវនាវដល់ប្រជាពលរដ្ឋទាំង ៧ ឃុំក្នុងស្រុកជីក្រែង ដែលមានដី ស្រែ នៅតំបន់២ និងតំបន់៣ នៃដីទ្រនាប់ បឹងទន្លេសាបសូមត្រៀមឯកសារមួយចំនួនដូចជា
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត
– ឯកសារបញ្ជាក់ការកាន់កាប់ដីធ្លី(បើមាន)
– លិខិត បញ្ជាក់ អំពីនៅលីវ(បើនៅលីវ)
– លិខិតអាពាហ៍ពិពាហ៍(បើមានគ្រួសារ)
លិខិត បញ្ជាក់អំពីភាព មេម៉ាយ ឬ ពោះម៉ាយរសិនបើមេម៉ាយឬពោះម៉ាយ ដោយ ប្តី(ស្លាប់)ឬ ប្រពន្ធ(ស្លាប់) ត្រូវមានសំបុត្រមរណៈ ប្ដី ឬប្រពន្ធពីអាជ្ញាធរ ភូមិ ឃុំប្រសិនបើ ពោះម៉ាយ ឬមេម៉ាយដោយលែងលះ ត្រូវមានលិខិតលែងលះ បញ្ជាក់ពីអាជ្ញាធរភូមិ ឃុំ ។ ប្រសិនបើប្រជាពលរដ្ឋខ្វះឯកសារណាមួយសូមពួកគាត់ ធ្វើការទំនាក់ទំនងសួរនាំទៅអាជ្ញាធរភូមិ ឃុំ ។ នៅពេលដែលពួកមានឯកសារគ្រប់គ្រាន់ហើយ មន្ត្រីជំនាញងាយស្រួលធ្វើប័ណ្ណសំគាល់ជូនពួកគាត់អាស្រ័យផលលើដីរដ្ឋនៅតំបន់២ និង តំបន់៣ នៃតំបន់ទ្រនាប់បឹងទន្លេសាបបានដោយរលូន៕