ពិធីប្រកាសចូលកាន់តំណែងរបស់អភិបាលរងក្រុងកំពង់ឆ្នាំងចំនួន ៤ រូប

0

សុខ គឹមសៀន

កំពង់ឆ្នាំងៈ នៅសាលាក្រុងកំពង់ឆ្នាំងបានរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់អភិបាលរងក្រុងកំពង់ឆ្នាំងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី អភិបាលក្រុង ក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង និង ក្រុមការងារចុះក្រុងចូលរួមផងដែរ នាព្រឹកថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២៣។

លោក ហ៊ីង ភ័ព្វមិនាអភិបាលក្រុងកំពង់ឆ្នាំងបានគូសបញ្ជាក់អោយដឹងថាៈកន្លងមកនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរដែនដីបានសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានខិតខំបំពេញការងារ ដោយយកចិត្តទុកដាក់ ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ ដោះស្រាយសំណូមពរចាំបាច់និងសំណូមពរតម្រូវការបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ជាពិសេស ធានាសុវត្ថិភាព សណ្តាប់ធ្ឋាប់ជូនប្រជាពលរដ្ឋបានល្អប្រសើរនិង អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្នុងក្រុងកំពង់ឆ្នាំង។

លោក លៀង ជុំសុបន្តិ នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានអានប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ២៥១៧
ចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ត្រូវបានតែងតាំងលោក វ៉ាន់ ប៊ុនថាត,លោក ម៉ៅសំណាង ,លោក សាន់ អូស្មាននិង លោក ទូច លីហួត ជាអភិបាលរង នៃគណៈអភិបាលក្រុងកំពង់ឆ្នាំង ។

លោកជំទាវ ប៊ន សុភីបានមានប្រសាសន៍ថាៈការតែងតាំងមន្រ្តីរាជការគឺ ដើម្បី បង្កើនប្រសិទ្ធភាពការងារក្នុងរដ្ឋបាលក្រុងកំពង់ឆ្នាំង អោយកាន់តែមានការរីកចម្រើនបន្ថែមទៀតក្នុងការអភិវឌ្ឍន៍មូលដ្ឋានអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀតក្នុងក្រុងកំពង់ឆ្នាំង ដែលទើបបានតែងតាំងថ្មី ត្រូវចេះសហការអោយបានជិតស្និត ជាមួយគណៈអភិបាលក្រុង មន្ទីរជំនាញជុំវិញខេត្ត ការិយាល័យជំនាញក្នុងក្រុង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ច ត្រូវ ចេះសាមគ្គីភាពផ្ទៃក្នុងអោយបានល្អក្នុងអង្គភាពដើម្បីអោយដំណើរការនៅក្នុងអង្គភាពមានភាពរលូន ទទួលបានសូចនករ និង សមិទ្ធកម្មមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕