ម្ចាស់ការដ្ឋានកាយដីភ្នំមួយកន្លែងនៅខេត្តកែបមានសិទ្ធិអំណាចធំជាងចៅហ្វាយខេត្តកំពុងតែធ្វើសកម្មភាពកាយដីភ្នំឲ្យរថយន្តចូលមកដឹក តាមអំពើចិត្តមិនខ្វល់ពីការប៉ះពាល់ដល់

0

កែប៖ ប្រភពពីប្រជាពលរដ្ឋ នៅភូមិ ព្រៃធំ សង្កាត់ ព្រៃធំ ក្រុងកែប បានឲ្យដឹងថា ភ្នំមួយនេះឈ្មួញកំពង់ ជីកកកាយ តាមអំពើចិត្ត មន្ត្រី មន្ទីរពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរ ថ្នាក់ក្រោ មជាតិ មិនចាត់ វិធានការទប់ស្កាត់នោះទេ។

សកម្មភាពនេះហើយទើបប្រជាពលរដ្ឋ អំពាវនាវឲ្យ លោកស្រី មាស មករាប្រធាន មន្ទីរ៉ែនិងថាមពល ខេត្តកែប លោក សោម ពិសិដ្ឋ អភិបាល ខេត្តកែប ក៏ដូចជាពិសេស ឯកឧត្តមស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និង ថាមព ល ជួយចាត់វិធានការ ទប់ ស្កាត់ផងទាន បើមិនដូច្នេះទេ ភ្នំមួយនេះ រលាយជាពុំខាន ភ្នំមួយនេះស្ថិតនៅក្នុងភូមិ ព្រៃធំ សង្កាត់ ព្រៃធំ ក្រុងកែប ខេត្តកំពត។

អង្គភាពសារព័ត៌មានយើង បានតេទូរស័ព្ទទៅ លោកស្រី មាស មករា ចំនួនពីរលើក ដើម្បីសុំការបំភ្លឺ បញ្ហាកាយភ្នំខាងលើនេះ ប៉ុន្តែទូរសព្ទរប ស់លោកស្រី តេចូលហើយពុំមានអ្នកលើក។

ចំណែក ឯកឧត្ដម សោម ពិសិដ្ឋ អភិ បាលខេត្តកែប អង្គភាពយើងបានភ្ជាប់ទូរសព្ទទៅ ចំនួនមួយលើក ដើម្បីសុំការបំភ្លឺ អំពីបញ្ហារថយន្តដឹកដីភ្នំ ហើយមិនគ្រប់តាមការ ណែនាំ របស់អាជ្ញាធរ ឬមន្ត្រីជំនាញ ប៉ុន្តែទូរសព្ទ របស់លោក តេចូលហើយពុំមានអ្នកលើក។

ប្រភពមួយបានឲ្យដឹងថា ម្ចាស់ការដ្ឋានមួយនេះ មានអំណាចខ្លាំងជាងចៅហ្វាយខេត្តទៅទៀត ហ៊ានធ្វើអ្វីតាមតែអំពើចិត្ត ដូចជាករណីកាយភ្នំយកអាចម៍ដីលក់ និង បណ្ដែតប ណ្ដោយ ឲ្យរថយន្តដឹកដី មិនគ្របតាមការណែនាំ របស់មន្ត្រីជំនាញនិង ចៅហ្វាយខេត្តនោះទេ ពលរដ្ឋនិង អ្នកធ្វើដំណើរមួយចំនួន បានលាន់មាត់ថា ត្រឹមតែម្ចាស់តារដ្ឋានភ្នំមួយសោះ មានអំណាចធំជាងចៅ ហ្វាយ ខេត្តទៅទៀត បានជាមន្ត្រីរបស់សាលាខេត្តកែប គ្មាននរណាម្នាក់ហ៊ានទៅជិត។

បញ្ហារថយន្តដឹក មិនគ្រាប់នេះហើ យ ដែលធ្វើប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ មានហានិភ័យយ៉ាងខ្លាំង ជាពិសេសករណី ដីធ្លាក់មកពីលើរថយន្ត មកលើផ្លូវសាធារណៈ ពេលដែលពួកគាត់ កំពុងតែជិះម៉ូតូធ្វើដំណើរ ខ្លាចមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង

ប្រជាពលរដ្ឋសូម អំពាវនាវឱ្យ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល មេត្តាជួយចាត់មន្ត្រីជំនាញ របស់ ក្រសួង ឱ្យមកពិនិត្យមើល សកម្មភាពកាយដីភ្នំ មួយកន្លែង ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែបខេត្តកែបនេះផងទាន។