សមត្ថកិច្ចជំនាញស្ទាក់ចាប់បានរថយន្តដឹកឈើគ្រញ៉ូងមួយគ្រឿងម្ចាស់និងតៃកុងរត់បាត់

0

សៀមរាប៖ កម្លាំងរដ្ឋបាលព្រៃឈើជាស្ទាក់ចាប់រថយន្តដឹកឈើគ្រញ៉ូងខុសច្បាប់មួយគ្រឿងនៅតាមបណ្ដោយផ្លូវជាតិ ចំណុចមុខផ្សារគោកស្នួល សង្កាត់ទឹកវិល ក្នុងក្រុងនិងខេត្តសៀមរាប កាលពីថ្ងៃយប់ទី ២៥ ខែឧសភា ឆ្នាំ ២០២៣នេះ។
សមត្ថកិច្ចក្នុងប្រតិបត្តិការបានឲ្យដឹងថា រថយន្តដឹកឈើប្រភេទកម្រគ្រញ៉ូងដែលបង្ក្រាបបាននោះ ម៉ាកToyota Highlander ពាក់ស្លាកលេខ កណ្ដាល 2A 80 57 អ្នកបើកបរនិងឈ្មួញឈើរត់គេចខ្លួនបាត់ចោលរថយន្ត។ មន្ត្រីដដែលបានបន្តថា ក្រោយពេលទទួលបានដំណឹងថា មានរថយន្តដឹកឈើគ្រញ៉ូងចេញពីក្រុងសៀមរាប ឆ្ពោះទៅខេត្តបន្ទាយមានជ័យនិងបន្តដំណើរទៅរាជធានីភ្នំពេញភ្លាមនោះក៍បានសុំគោលការពីថ្នាក់លើដើម្បីចុះបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ។ជាក់ស្តែងក្រោយពីរងចាំក៍ស្រាប់ឃើញរថយន្តសង្ស័យខាងលើឆ្លងកាត់កម្លាំងជំនាញបានធ្វើការស្ទាក់ដើម្បីពិនិត្យ តៃកុងបានដាក់មេប្រូចចោលរថយន្តតែម្តង ។

មន្ត្រីដដែលបានបញ្ជាក់ថា ឈើខាងនោះប្រហែលក្រុមឈ្មួញប្រមូលទិញក្នុងក្រុងសៀមរាបក្រោយចាប់បានរថយន្តដឹកឈើនេះ សមត្ថកិច្ចបានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃបន្ទាយស្រីព្រះដាក់ តែមិនទាន់វាស់វែងឈើដឹងពីចំនួននៅឡើយទេ៕